ភ្នំពេញ៖ ប្រទេសកម្ពុជា បានឈរនៅលំដាប់លេខពីរ ដែលមានទំហំវិនិយោគសរុបប្រមាណជិត ៩០លានដុល្លារ បន្ទាប់មកប្រទេសឡាវលេខ៣ និងប្រទេសកាណាដាលេខ៤ ដែលក្រុមហ៊ុនវិនិយោគ របស់វៀតណាមបានដាក់ទុនវិយោគនៅឆ្នាំ២០២១នេះ។ បើតាមរបាយការណ៍របស់ក្រសួងផែនការនិង វិនិយោគប្រទេសវៀតណាម។
បើតាមរបាយការណ៍ខាងលើបានបន្តឱ្យដឹងថា ការវិនិយោគនៅក្រៅប្រទេសរបស់ប្រទេសវៀតណាមបានកើនឡើង ៥៧២ លានដុល្លារនៅរយៈពេល ៩ខែ ឆ្នាំ២០២១។ ទំហំទុនវិនិយោគនេះ បានកើនឡើង ៣២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពី២០១៩។
បើតាមរបាយការណ៍ខាងលើដដែលបានបន្តឱ្យដឹងថា នៅក្នុងនោះដែរទំហំវិនិយោគប្រមាណ ១៥០លានដុល្លារ ស្មើនឹង៥៦ភាគរយ នៅក្នុងគម្រោងវិនិយោគថ្មី និងទំហំវិនិយោគប្រមាណ ៤២២លានដុល្លារ ទៅកាន់គម្រោងវិនិយោគដែលមានស្រាប់ ពោលគឺកើនឡើង ២,៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។
ការកើនឡើងនូវវិនិយោគ បានផ្តល់គម្រោងទឹកប្រាក់ប្រមាណ ៣០០លានដុល្លារ ដែលក្រុមហ៊ុន Vingroup បង្កើនវិនិយោគនៅអាមេរិក ទឹកប្រាក់ប្រមាណ ៧៦លានដុល្លារ ទៅកាន់គម្រោងអភិវឌ្ឍវិនិយោគកៅស៊ូឥណ្ឌូចិន នៅក្នុងប្រទេសកម្ពុជា និងទឹកប្រាក់ប្រមាណ ៣២លាន គឺគម្រោង Vinfast នៅក្នុងប្រទេសអាល្លឺម៉ង់។ អ្នកវិនិយោគវៀតណាម បានវិនិយោគប្រមាណ ១៣ផ្នែកធំៗដូចជា វិទ្យាសាស្រ្ត បច្ចេកវិទ្យា អ្នកលក់រាយ និងដុំ កសិកម្ម នេសាទ និង សេវាកម្មគាំទ្រផងដែរ។ បើតាមរបាយការណ៍ដដែល។
បើតាមរបាយការណ៍បានបញ្ជាក់ នៅក្នុងចំណោមនោះ «អាមេរិក គឺប្រទេសដែលទទួលការវិនិយោគទុនពីសំណាក់ប្រទេសវៀតណាមច្រើនជាងគេ ដែលមានតម្លៃប្រមាណ ៣០២លានដុល្លារ ដែលកាន់កាប់ចំណែក ៥២.៩ភាគរយ»។
គួរបញ្ជាក់ថា គិតត្រឹមខែ កញ្ញា ឆ្នាំ២០២១ ប្រទេសវៀតណាមមានគម្រោងវិនិយោគសរុបប្រមាណ ១,៤២៩គម្រោងជាមួយនឹងដើមទុនប្រមាណ ២១.៨ពាន់លានដុល្លារ នៅបរទេស៕
ប្រភព៖ propertyarea.asia
ដោយ៖ មឿន ឌីណា (Moeun Dyna)