Register Already an agent ? Login

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងធ្វើផ្លូវ ២ខ្សែ ពីផ្លូវជាតិលេខ៦A ទៅដល់មហាវិថី ឈ្នះ ឈ្នះ នៅខណ្ឌជ្រោយចង្វារ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងស្ថាបនាផ្លូវថ្មីចំនួន ២ខ្សែ ចាប់ពីផ្លូវជាតិលេខ៦A រហូតដល់មហាវិថី ឈ្នះ ឈ្នះ ស្ថិតនៅក្នុងសង្កាត់បាក់ខែង និងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ដើម្បីជួយសម្រួលលំហូរចរាចរណ៍ផ្លូវជាតិលេខ៦។ បើតាមកិច្ចប្រជុំរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។

បើកិច្ចប្រជុំខាងលើដែលដឹកនាំដោយ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានឱ្យដឹងថា បច្ចុប្បន្នក្រុមការងារកំពុងពិភាក្សាលើបញ្ហាបច្ចេកទេស និងផលប៉ះពាល់ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងគម្រោងនៃការស្ថាបនាផ្លូវនេះ។

លោក ឃួង ស្រេង បានបញ្ជាក់ថា ផ្លូវទាំង២ខ្សែនេះ មិនត្រឹមតែជួយសម្រួលដល់ការជួយសម្រួលលំហូរចរាចរណ៍ផ្លូវជាតិលេខ៦ ឱ្យមានសណ្តាប់ធ្នាប់នោះ ផ្លូវនេះប្រើប្រាស់សម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំ២០២៣ផងដែរ៕

ដោយ៖ មឿន​ ឌីណា (Moeun Dyna)