Register Already an agent ? Login

៥ឆ្នាំខាងមុខ អចលនទ្រព្យនៅផ្លូវជាតិលេខ១ ទៅអ្នកលឿងខេត្តព្រៃវែង នឹងក្លាយជាទីតំបន់ស៊ីវិល័យ

ភ្នំពេញ៖ វិស័យអច​ល​នទ្រព្យនៅបណ្តោយផ្លូវជាតិលេខ១ ឆ្ពោះទៅអ្នកលឿង ខេត្តព្រៃវែង នឹងក្លាយជាតំបន់ស៊ីវិល័យ ក្នុងរយៈពេល ៥ឆ្នាំខាងមុខទៀត បន្ទាប់ពីខណ្ឌដូនពេញ និងខណ្ឌបឹងកេងកង ខណៈរាជរដ្ឋាភិបាលកំពុងពង្រីកក្រុងភ្នំពេញ ដោយផ្អែកលើ Master Plane ឆ្នាំ២០៣៥។ បើតាមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។

តម្លៃដី បានកើនឡើងឥតឈប់ឈរ ដោយបែងចែកតំបន់មួយចំនួន គឺចាប់គល់ស្ពានច្បារអំពៅមាត់ទន្លេ រហូតដល់ កោះនរា ដែលមានតម្លៃចាប់ពី ១០០០ ដុល្លារ ទៅ១៥០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ បើតាមការលើកឡើងរបស់ លោក នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យKFA បានបន្តថា ចំណែកតម្លៃដីនៅផ្លូវតូចៗ មានតម្លៃដីចាប់ពី ៤០០ដុល្លារ ទៅ៧០០ដុល្លារ ប៉ុន្តែសម្រាប់ដីតូច ២០០០ដុល្លារ ទៅ២៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សម្រាប់ Shop lot និង Commercial land។

លោក នួន រឹទ្ធី បានលើកឡើងបន្តទៀតថា ចំណែកឯតម្លៃដីចាប់តំបន់កៀនស្វាយដល់ Prine manor គឺតម្លៃ ២៥០ដុល្លារ ទៅដល់ ៥០០ដុល្លារ។ រីឯចាប់ពីក្រវាត់ក្រុងទី៣ ទៅតំបន់កំពង់ផែ តម្លៃតំបន់នេះគឺ ចាប់ពី ១០០ ទៅ១៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ លោក បានបន្ថែងថា តម្លៃដីកំពង់ផែ ទៅដល់គគីរធំ គឺចាប់ផ្តើមតម្លៃដី ពីចាប់៨០ដុល្លារ ទៅ ១២០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ តម្លៃដីចាប់ពីគគីរធំ ដល់អ្នកលឿងតម្លៃចាប់ពី ៤០ ទៅ ៦០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សម្រាប់តំបន់ស្ថិតនៅជាប់ផ្លូវជាតិលេខ១។

លោក ឌឹត ចណ្ណាអគ្គនាយកក្រុមហ៊ុន lucky Real Estate ក៏បានលើកឡើងដែរថា គម្រោងធំៗ ដូចជា គម្រោងអភិវឌ្ឍន៍ទីក្រុងកោះនរា តាមរយៈការតភ្ជាប់ស្ពានពីតំបន់អភិវឌ្ឍកោះពេជ្រ ទៅកាន់កោះនរា និងគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនបាន និងកំពុងធ្វើឱ្យតម្លៃអចលទ្រព្យ នៅតាមបណ្តោយផ្លូវជាតិលេខ១ ឬតំបន់ច្បារអំពៅបានកើនឡើងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ។

លោក បានលើកឡើងបន្តថា គម្រោងមួយចំនួន ដែលកំពុងសាងសង់ មានដូចជា គម្រោងផ្សារទំនើប បុរីប៉េងហូត គម្រោងលំនៅដ្ឋាន Palm ដែលគម្រោងនេះ នៅតែរក្សាកំណើនទិញលក់ខ្លាំង។

ជាមួយគ្នា បើតាមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានលើកឡើងដូចៗគ្នាថា តំបន់ខាងត្បូងឈៀងខាងកើតរាជធានីភ្នំពេញ គឺតំបន់ដីសណ្តរទន្លេមេគង្គ និងទន្លេបាសាក់ ដែលជាដីមានដង្ហើមទឹក សម្រាប់គម្រោងអភិវឌ្ឍន៍ធំៗនានា ជាអ្វីដែលអ្នកជំនាញកំពុងមើលឃើញ៕

ប្រភព​៖ Property Area asia

ដោយ៖ មឿន ឌីណា (Moeun Dyna)