Register Already an agent ? Login

នៅក្នុងឆមាសទី១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រកចំណូលបានប្រមាណ ៤០លានដុល្លារ

ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រកចំណូលបានប្រមាណ ៤០លានដុល្លារ នៅក្នុងឆមាសទី១​ ឆ្នាំ២០២១ កើនឡើង ៦.៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ មានប្រមាណ ៣៧លានដុល្លារ។ បើតាមរបាយការណ៍ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

នៅក្នុងរបាយការណ៍របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបន្តឱ្យដឹងថា ឡែកប្រាក់ចំណេញដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបាននៅក្នុងឆ្នាំ២០២១ សរុបចំនួន ៦២,២៨៣,២៦៥,០០០រៀល (ប្រមាណ ១៥.៥លានដុល្លារ) កើនឡើង ៦.៣ភាគរយ បើធៀបនឹងឆ្នាំ២០២០ សរុបចំនួន ៥៨,៣១៩,៥០១,០០០ (ប្រមាណ ១៤.៥លានដុល្លារ)៕

ដោយ៖ មឿន ឌីណា (Moeun Dyna)