ភ្នំពេញ៖ កម្ពុជា បាននាំចេញទៅកាន់ប្រទេសជប៉ុន ក្នុងទំហំទឹកប្រាក់ប្រមាណ ៥៩៧លានដុល្លារ កើនឡើង ០.៩៥ភាគរយ ខណៈការនាំចូលពីជប៉ុន ក្នុងទឹកប្រាក់ប្រមាណ ៣៤៨លានដុល្លារ។ បើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យបន្តដឹងថា ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២១ សម្រេចបានសរុបប្រមាណ ៩៤៥លានដុល្លារ ធ្លាក់ចុះ ២.៧៣ភគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ មានចំនួន ៩៧២លានដុល្លារ។
នៅក្នុងរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបន្តឱ្យដឹងទៀតថា ទំនិញដែលត្រូវបាននាំចេញពីកម្ពុជា ទៅជប៉ុនរួមមាន៖ វាយណ្ឌភាព ស្បែកជើង ស្បៀងអាហារ និងគ្រឿងអេឡិចត្រូនិក ជាដើម ។ល។ ចំណែកឯជប៉ុន នាំចូលមកកម្ពុជា រួមមាន៖ ស្បៀងអាហារ ទំនិញឧស្សហកម្ម ផលិតផលពេទ្យ គ្រឿងម៉ាស៊ីន ឡាន និងគ្រឿងអេឡិចត្រូនិក ជាដើម ។ល។
បច្ចុប្បន្ននេះទោះជានៅក្នុងតំណាក់កាល ប្រឈមនឹងវិបត្តិកូវីដ១៩ក្តី ក៏ចរន្តពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន នៅប្រព្រឹត្តទៅជាធម្មតា។ បើតាមការថ្លែងរបស់ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ កម្ពុជា បាននាំចេញទៅកាន់ប្រទេសជប៉ុន ក្នុងទំហំទឹកប្រាក់ជាង ១ពាន់លានដុល្លារ ខណៈ ការនាំចូលពីជប៉ុន ចូលមកប្រទេសកម្ពុជាវិញ ក្នុងទំហំទឹកប្រាក់ជាង ៦៣៧លានដុល្លារ។
គិតត្រឹមខែកក្កដា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនជប៉ុន វិនិយោគសរុបចំនួន២១១គម្រោង ក្រោមទុនវិនិយោគសរុប ៣,១៤០លានដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)