Register Already an agent ? Login

គម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ៥គម្រោង លើផ្ទៃដី ៥០ហិកតា នៅភ្នំគូលែន មន្រ្តីជំនាញកំពុងសិក្សាផលប៉ះពាល់

សៀមរាប៖ មន្រ្តីជំនាញក្រសួងបរិស្ថាន និងអភិបាលរងខេត្តសៀមរាប ហើយនិងអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំវិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច ស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» របស់ក្រុមហ៊ុនឯកជនក្នុងស្រុក ដែលមាន ៥គម្រោង លើផ្ទៃដី ៥០ហិកតា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១។ បើតាមរដ្ឋបាលខេត្តសៀមរាប។

រដ្ឋបាលខេត្តសៀមរាប បានបន្តឱ្យដឹងបន្តថា ក្រោយពីបានចុះពិនិត្យទីតាំងស្នើសុំវិនិយោគ លើគម្រោងអភិវឌ្ឍន៍ ទេសចរណ៍ធម្មជាតិខ្នាតតូច (ទំហំដីមិនលើសពី ១០ហិកតា ក្នុងមួយគម្រោង) ស្ថិតនៅភូមិតាពេញ និងភូមិខ្នងភ្នំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ និងភូមិបុស្សធំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម​ ខេត្តសៀមរាប និងបានប្រជុំពិភាក្សាលើករណីស្នើសុំវិនិយោគលើគម្រោងអភិវឌ្ឍន៍ ជាលទ្ធផល​ ក្រុមការងារ​បានគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ខាងលើ។

បើតាមរដ្ឋបាលខេត្ត បានបញ្ជាក់ថា «ប៉ុន្តែក្រុមការងារបច្ចេកទេសរបស់ក្រសួងបរិស្ថាន​ និងអាជ្ញាធរជាតិអប្សរា​ នឹងសិក្សាលម្អិតបន្ថែមទៀតអំពីផលប៉ះពាល់លើបុរាណវិទ្យា​ និងអេកូឡូស៊ី​ មុននឹងដាក់ស្នើសុំការពិនិត្យសម្រេចពី រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់»៕

ដោយ៖ មឿន ឌីណា (Moeun Dyna)