Register Already an agent ? Login

អភិបាលខេត្តកំពត សម្រេចកាត់ដី ៣០ហិកតា នៅក្រុងបូកគោ ឱ្យក្រសួងការពារជាតិ ធ្វើទីតាំងហ្វឹកហ្វឺនបាញ់គ្រាប់ពិត

កំពត៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ ដើម្បីពិនិត្យ ពិភាក្សាលើសំណើរបស់ក្រសួងការពារជាតិ សុំដីទំហំ ៣០ហិកតា ស្ថិតនៅភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ធ្វើទីតាំងហ្វឹកហ្វឺនបាញ់គ្រាប់ពិត របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពត។

នៅក្នុងកិច្ចប្រជុំខាងលើធ្វើឡើងកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ លោក ជា តាយ បានមានប្រសាសន៍ថា ចំពោះផ្ទៃដីមានទំហំ ៣០ហិកតា តាមសំណើរបស់ លោក ហុក ចន្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងកំពត ក្រុមការងារបានចុះពិនិត្យជាក់ស្ដែង ឃើញថាមានទំហំត្រឹមតែ ២៤.៣៣ហិកតា។

ប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តកំពត លោក ជាវ តាយ បានមានប្រសាសន៍បន្តថា ដោយសារខ្វះទំហំដីពិតនឹងត្រូវកាត់ចំណីអូរ និងផ្លូវទំហំ ៥.៦៧ហិកតា។ លោក បានឱ្យដឹងថា ទីតាំងនេះ ជាតំបន់វាលរាប ខ្ពង់រាប អូរ ហើយផ្ទៃដីទាំងមូលត្រូវបានឈូសឆាយកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងមួយចំនួនទៀតជាដីព្រៃរិចរឹល មានលក្ខណៈភូមិសាស្ត្រល្អក្នុងការយកមកធ្វើទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត៕

ដោយ៖ មឿន​ ឌីណា (Moeun Dyna)