ភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេចបង្កើតឃុំយាយម៉ៅពេជ្រនិល ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយកាត់ ៩ភូមិ ពីឃុំត្រែងត្រយឹង រួមមាន៖ ភូមិទី៣ ភូមិទី៦ ភូមិចំការចេក ភូមិទឹកចេក ភូមិព្រីង ភូមិកងមាស ភូមិវាលធំ ភូមិសម្បទានមានជ័យ និងភូមិស្រល់។ បើតាមអនុក្រឹត្យលេខ១៥០ អនក្រ.បក ដែលចុះហត្ថលេខា ដោយ សម្ដេចតេជោ ហ៊ុន សែន ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។
បើតាមអនុក្រឹត្យខាងលើ បានបញ្ជាក់ ទីតាំងសាលាឃុំយាយម៉ៅពេជ្រនិល «ស្ថិតក្នុងភូមិចំការចេក»។ ចំពោះ ក្រុមប្រឹក្សាឃុំត្រែងត្រយឹង នៅតែបន្តគ្រប់ភូមិទាំង ៩ភូមិដដែល រហូតមានក្រុមប្រឹក្សាឃុំយាយម៉ៅពេជ្រនិល មកជំនួស៕
ដោយ៖ មឿន ឌីណា (Moeun Dyna)