Register Already an agent ? Login

ចុងឆ្នាំ២០២១ ប្រជាពលរដ្ឋខេត្តកណ្ដាលអាចប្រើប្រាស់ផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុងប្រវែងសរុប ៧០គីឡូម៉ែត្រ ដែលជាជំនួយពីចិននិងកម្ចីពី ធនាគារពិភពលោក

កណ្ដាល៖ នៅដំណាច់ឆ្នាំ២០២១ ប្រជាពលរដ្ឋខេត្តកណ្ដាលអាចប្រើប្រាស់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងបេតុង ដែលមានប្រវែងសរុប ៧០គីឡូម៉ែត្រ ដែលជាជំនួយរបស់ចិន និងជាហិរញ្ញប្បទានរបស់ធនាគារពិភពលោក។ បើតាម មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្ដាល។

សូមចូលរួមអបអរសាទរប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល ​ដែលទទួលបាននូវសមិទ្ធផលដ៏ធំធេងថ្មីដែលនឹងសម្រេចលទ្ធផល ១០០ភាគរយ នាចុងឆ្នាំ២០២១​ ខាង​មុខនេះឆាប់ៗ រួមមានដូចជា៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១៤គីឡូម៉ែត្រ ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ស្ថិតនៅឃុំស្វាយអំពារ ឃុំសំបួរមាស និងឃុំព្រែកដំបង ស្រុកមុខកំពូល និងឃុំសន្លុង ស្រុកខ្សាច់កណ្តាល។ បើតាមមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្ដាល។

មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្ដាល បានបន្តថា ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងបេតុង ដែលមានប្រវែងសរុប ៤៦គីឡូម៉ែត្រ និងសំណង់សិល្បការ្យ លូ ស្ពាន ជាហិរញ្ញប្បទានរបស់ធនាគារពិភពលោក ស្ថិតនៅ ក្នុងឃុំព្រែករការ ឃុំទ្រា ឃុំរកា ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង, ឃុំពើក ឃុំសំរោងលើ ឃុំទួលព្រេជ ស្រុកអង្គស្នួល, ឃុំទំនប់ធំ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

បើតាម មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្ដាល បានបន្ថែមថា សមិទ្ធផលទាំងអស់នេះបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោក អ៊ុក​ រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងដឹកនាំក្រសួង និងរួមសហការជាមួយក្រុមការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)