Register Already an agent ? Login

រាជរដ្ឋាភិបាល ពង្រីកដែនដីឃុំកំពង់ថ្ម និងឃុំប្រាសាទ ដោយកាត់ភូមិចំនួន ៦ ពីឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ

កំពង់ធំ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ១៥៤ នអក្រ.បក កាត់ភូមិចំនួន ៦ ពីឃុំបឹងល្វា ដោយពង្រីកដែនដីរដ្ឋបាលឃុំកំពង់ថ្ម និងឃុំប្រាសាទ នៃស្រុកសន្ទុក ខេត្តកំពង់ ក្នុងនោះ កាត់ភូមិត្រពាំងទឹម ភូមិកោះបង្កៅ ភូមិត្រពាំងប្រី និងភូមិបឹងល្វា ស្ថិតក្រោម​រដ្ឋបាលឃុំកំពង់ថ្ម និងកាត់ភូមិត្បែង និងភូមិសង្រ្គោះ ស្ថិតក្រោមរដ្ឋបាលឃុំប្រាសាទ។

បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ «ការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងឃុំបឹងល្វា ជាមួយឃុំកំពង់ថ្ម និងឃុំប្រាសាទ នៃស្រុកបន្ទុក ខេត្តកំពង់ ត្រូវចូលជាធរមានសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា សង្កាត់អាណត្តិទី៥ ស្របតាមខ្លឹមសារមាត្រា១៨​ ស្ដីពិការគ្រប់រដ្ឋបាលឃុំ សង្កាត់»៕

ដោយ៖ មឿន ឌីណា (Moeun Dyna)