សៀមរាប៖ អាជ្ញាធរជាតិអប្សរា កំពុងកែលម្អផ្លូវថ្នល់ក្នុងរមណីយដ្ឋានអង្គរ ចាប់ពីមុខព្រះលានជល់ដំរី រហូតមុខប្រាសាទបន្ទាយក្តី ដែលមានប្រវែងសរុបចំនួន ៦,៣៦៨ម៉ែត្រ ដោយចែកជា ៣ កំណាត់។
កំណាត់ផ្លូវទាំងបីរួមមាន កំណាត់ទី១ ចាប់ពីមុខព្រះលានជល់ដំរី ទៅដល់ស្ពានប្រាសាទតាកែវ មានប្រវែង ២,១២២ម៉ែត្រ ទី២ ចាប់ពីស្ពានប្រាសាទតាកែវ ទៅដល់ខាងលិចប្រាសាទតាព្រហ្មប្រវែង ២,១២៣ម៉ែត្រ និងទី៣ ចាប់ពីខាងលិចប្រាសាទតាព្រហ្ម ទៅដល់មុខប្រាសាទបន្ទាយក្តី មានប្រវែង ២,១២៣ម៉ែត្រ។
បើតាម អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ ការងារនេះរួមមានការពង្រីកស្មាផ្លូវសងខាង ហើយអ៊ុតបេតុងកៅស៊ូ (AC) ដែលមានទំហំ ៦ម៉ែត្រ ដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)