កំពង់ចាម៖ នៅក្នុងតួលេខរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលខេត្តកំពង់ចាម ត្រូវរៀបចំឱ្យបាននូវចំណូលរង្វង់ប្រមាណជា ៣៤,៨៤៥លានរៀល។ បើតាមការថ្លែងរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅក្នុងកិច្ចប្រជុំពិភាក្សា អំពីការរៀបចំគម្រោងថវិកាអភិវឌ្ឍ សម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២២។
នៅក្នុងកិច្ចប្រជុំខាងលើធ្វើឡើងកាលពី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា បានថ្លែងបន្តថា ក្នុងនោះចំណូលសារពើពន្ធមានចំនួន ២៤,៦៨៧លានរៀល ចំណូលមិនមែនសារពើពន្ធ ចំនួន ៦,២៥៨លានរៀល និងការឧបត្ថម្ភធន់ពីថវិកាជាតិ ៣,៩០០លានរៀល។
លោក អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ «យើងកត់សម្គាល់ថា ការឧបត្ថម្ភធន់ពីថវិកាថ្នាក់ជាតិ មានថវិកាប្រហាក់ប្រហែលឆ្នាំ២០២១ ក៏ប៉ុន្តែ ចំណូលសារពើពន្ធមានការកើនឡើង ដែលយើងទាំងអស់គ្នា ត្រូវការពិភាក្សា នាពេលនេះ»។ លោក បាន បន្ថែមទៀតថា ថ្ងៃនេះ យើងជួបជុំគ្នា ដើម្បីរៀបចំគម្រោងចំណូល ចំណាយថវិការបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងនាឆ្នាំ២០២២ ខាងមុខ៕
ដោយ៖ មឿនឌីណា (Moeun Dyna)