Register Already an agent ? Login

កម្ពុជា ទទួលបានថវិកា ២០៥លានដុល្លារ ពីការលក់កសិផលក្រៅពីស្រូវ-អង្ករ ទៅគោលដៅ ៦២ប្រទេស មានចំនួន ៣,២លានតោន រយៈពេល៦ខែ

ភ្នំពេញ៖ នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២១ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ ទៅកាន់ទិសដៅ ៦២ប្រទេស ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានចំនួន ៣ ២៧០ ៩០២,៨១តោន កើនឡើងចំនួន ១ ២៥៦ ០៤០,២០ តោន ស្មើនឹង ៦២,៣៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ២ ០១៤ ៨៦២,៦១តោន។ បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកសិកម្ម ដែល លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ទទួលបាន។

ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ រួមមានដូចខាងក្រោម៖

ចំណិតដំឡូងមីក្រៀមមានចំនួន ១ ២៣៥ ១០៣,១២ តោន  (កើនឡើងចំនួន ១៩,២៤%) ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៨៣៥ ៣០០ តោន ប្រទេសវៀតណាមចំនួន ៣៨០ ១៥១,៥៦តោន និងប្រទេសចិនចំនួន ១៩ ៦៥១,៥៦តោន។

ដំឡូងមីស្រស់ មានចំនួន ៣៥៨ ៨០០ តោន (ថយចុះចំនួន -១១,៧៥ភាគរយ) ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៦៥ ០០០តោន និងប្រទេសវៀតណាមចំនួន ២៩៣ ៨០០តោន។

ម៉្សៅដំឡូងមីមានចំនួន ១៥ ៩០៣,៦៤តោន (កើនឡើងចំនួន ១៥,៩៥ភាគរយ) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ១៤ ១៩១តោន ប្រទេសអ៊ីតាលីចំនួន ៥២,៨៤ តោន ប្រទេសណេដឺឡេនចំនួន ១១៤តោន ប្រទេសថៃចំនួន ១ ៣៧៥,៨តោន និងសហរដ្ឋអាមេរិកចំនួន ១៧០តោន។  កាកសំណល់ដំឡូងមីមានចំនួន ៤ ៣២៣តោន (ថយចុះចំនួន -៣៤,៣៦ភាគរយ) នាំចេញទៅប្រទេសចិន។

គ្រាប់ស្វាយចន្ទីមានចំនួន ៨៤៣ ២៤៣,២៦តោន (កើនឡើងចំនួន ៣៣៦,៤៣ភាគរយ) នាំចេញទៅប្រទេសចិនចំនួន ៣ ៥៩០,៨៣តោន ប្រទេសឥណ្ឌាចំនួន ១៧តោន ប្រទេសជប៉ុនចំនួន ៣៣,៤៨តោន ប្រទេសកូរ៉េចំនួន ២,០២តោន ប្រទេសឡាវចំនួន ២តោន ប្រទេសអារ៉ាប់ចំនួន ០,៥១តោន ប្រទេសតូហ្គោចំនួន ០,០១តោន ប្រទេសថៃចំនួន ៣ ១៤៧,៤០តោន ប្រទេសអារ៉ាប់រួមចំនួន ០,០១តោន និងប្រទេសវៀតណាមចំនួន ៨៣៦ ៤៥០តោន។

គ្រាប់ពោត មានចំនួន ១៤០ ៦៦៩,១៣តោន (កើនឡើងចំនួន ១៧៦,៤៤ភាគរយ) នាំចេញទៅប្រទេសបង់ក្លាដេសចំនួន ៤២តោន ប្រទេសកូរ៉េចំនួន ២១តោន កោះតៃវ៉ាន់ចំនួន ៦៧៦,១៣តោន ប្រទេសថៃចំនួន ៤២ ៣៥០តោន និងប្រទេសវៀតណាមចំនួន ៩៧ ៥៨០តោន។

គ្រាប់សណ្តែកបាយ មានចំនួន ១៨ ៥៨០ តោន (កើនឡើងចំនួន ៥៨៥,៦៧ភាគរយ) នាំចេញទៅប្រទេសវៀតណាម។ គ្រាប់សណ្តែកសៀង មានចំនួន ១៧ ៧៥០,០៤តោន (កើនឡើងចំនួន ១០០ភាគរយ) នាំចេញទៅប្រទេសថៃចំនួន ៧ ០៥០តោន ប្រទេសអារ៉ាប់រួមចំនួន ០,០៤តោន និងប្រទេសវៀតណាមចំនួន ១០ ៧០០តោន។                        

ផ្លែចេកស្រស់មានចំនួន ២៣៧ ០៩៩,៥តោន (កើនឡើងចំនួន ៦៨,៦៧ភាគរយ) នាំចេញទៅប្រទេសចិនចំនួន ២១១ ០៧៩តោន ប្រទេសជប៉ុនចំនួន ៤២៦,៦៦តោន ប្រទេសសិង្ហបុរីចំនួន ៤៨០,៤៨តោន និងប្រទេសវៀតណាមចំនួន ២៥ ១១៣,៣៦តោន។            

ផ្លែក្រូចថ្លុងមានចំនួន ២៤ ៨៦៨,៤៤តោន (កើនឡើងចំនួន ១១៨,១៤ភាគរយ) នាំចេញទៅប្រទេសថៃចំនួន ២៤ ៨០៤តោន និងប្រទេសវៀតណាមចំនួន ៦៤,៤៤តោន។ ផ្លែស្វាយស្រស់មានចំនួន ១៥៩ ៧៧៨,៥៥តោន (កើនឡើងចំនួន ២៤៥,៨៤ភាគរយ) នាំចេញទៅទីក្រុងហុងកុងចំនួន ៥០,៧៨តោន ប្រទេសកូរ៉េចំនួន ១២៤,៣៨តោន ប្រទេសគុយវ៉ែតចំនួន ០,០១តោន ប្រទេសសិង្ហបុរីចំនួន ១៦,២០តោន ប្រទេសថៃចំនួន ២០ ៩៦៩,២៨តោន ប្រទេសវៀតណាមចំនួន ១៣៨ ៤០៦,៦៨តោន និងប្រទេសចិនចំនួន ២១១,២២តោន។

ដំណាប់ស្វាយមានចំនួន ១២ ៧៦៨,៦១តោន (កើនឡើងចំនួន ១៩៨,៦០ភាគរយ) នាំចេញទៅប្រទេសចិនចំនួន ១០ ៤៧៦,០៩តោន ប្រទេសជប៉ុនចំនួន ៥១២,៥០តោន ប្រទេសកូរ៉េចំនួន ១៣,៧៩តោន ប្រទេសហ្វីលីពីន ចំនួន ៦៤៧,២៩តោន ប្រទេសថៃចំនួន ១ ០២០,៦១តោន សហរដ្ឋអាមេរិកចំនួន ៥,៣៩តោន ប្រទេសវៀតណាម ចំនួន ៧៦,៨០តោន និងចក្រភពអង់គ្លេស ១៦,១៤តោន។

ទឹកស៊ីរ៉ូស្វាយមានចំនួន ៤ ០៦៩,៦២តោន (កើនឡើងចំនួន ៨០,៧៥ភាគរយ) នាំចេញទៅប្រទេសចិនមានចំនួន ១៤៨តោន និងប្រទេសហ្វីលីពីនចំនួន ៣ ៩២១,៦២តោន។ ដូងប្រេងមានចំនួន ២៤ ៤១៦,៦៩តោន (កើនឡើងចំនួន ៨,៦៦ភាគរយ) នាំចេញទៅប្រទេសឥណ្ឌាចំនួន ២០ ០១៦,៦៩តោន និងប្រទេសម៉ាឡេស៊ីចំនួន ៤ ៤០០តោន។

ម្រេចមានចំនួន ១៤ ៥៦១,៦២តោន (កើនឡើងចំនួន ៣៩៨,៧៦ភាគរយ) នាំចេញទៅប្រទេសប៊ែលហ្សិកចំនួន ១០,៦៣តោន ប្រទេសកាណាដាចំនួន ០,៥២តោន សាធារណរដ្ឋឆេកចំនួន ៦,១០តោន ប្រទេសបារាំងចំនួន ១៩,០១តោន ប្រទេសអាល្លឺម៉ង់ចំនួន ១៦០,៥៧តោន ប្រទេសឥណ្ឌាចំនួន ៤២តោន ប្រទេសជប៉ុនចំនួន ២,៥៨តោន ប្រទេសកូរ៉េចំនួន ១,៥៥តោន ប្រទេសប៉ូឡូញចំនួន ៧,០៩តោន ប្រទេសរុស្សីចំនួន ០,៣១តោន ប្រទេសស៊ុយអ៊ែតចំនួន ១,២៩តោន ប្រទេសស្វីសចំនួន ០,៤៨តោន កោះតៃវ៉ាន់ចំនួន ១៥តោន ប្រទេសអង់គ្លេសចំនួន ១,២៤តោន ប្រទេសអារ៉ាប់រួមចំនួន ០,០១តោន សហរដ្ឋអាមេរិកចំនួន ១,៧៥តោន និងប្រទេសវៀតណាមចំនួន ១៤ ២៩១,៤៩តោន។

ថ្នាំជក់មានចំនួន ៨៧៩,៨៥តោន (ថយចុះចំនួន -៥៥,៩១ភាគរយ) នាំចេញទៅប្រទេសប៊ែលហ្សិកចំនួន១៩,៨២តោន ប្រទេសអាល្លឺម៉ង់ចំនួន ០,០០១តោន ប្រទេសហុងគ្រីចំនួន ១៩,៨០តោន ប្រទេសឥណ្ឌូនេស៊ីចំនួន ០,០២តោន ប្រទេសសិង្ហបុរីចំនួន ០,០១តោន និងប្រទេសវៀតណាម ១ ៦៦០តោន។

បន្លែចម្រុះមានចំនួន ៤៤,៩២ តោន (ថយចុះចំនួន -២៨,៥១ភាគរយ) នាំចេញទៅប្រទេសបារាំង។ ម្ទេសស្រស់មានចំនួន ៦៤ ៩០៧,១២តោន (កើនឡើងចំនួន ៨៣,៤៧ភាគរយ) នាំចេញទៅប្រទេសថៃចំនួន ៦៤ ៩០៧,១២តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០០២តោន។ ម្ទេសក្រៀម មានចំនួន ៩០០,២២តោន (ថយចុះចំនួន -២៤,៩៨ភាគរយ) នាំចេញទៅប្រទេសថៃចំនួន ៩០០តោន ប្រទេសប៊ែលហ្សិកចំនួន ០,២១តោន និងប្រទេសកាណាដាចំនួន ០,០១តោន និងផលិតផលចំនួន ៦២មុខផ្សេងទៀត មានចំនួន ៩១ ៤១៥,៦៨តោន។

ការប៉ាន់ស្មានតម្លៃដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក័យបត្ររបស់អ្នកនាំចេញ) ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ០៥៤ ៣១៤ ៣៤៤,៣៩ដុល្លារ៕

ដោយ៖ មឿន​ ឌីណា (Moeun Dyna)