ភ្នំពេញ៖ កម្ពុជាមានច្រកទ្វារព្រំដែនសម្រាប់ទំនាក់ទំនង ជាមួយប្រទេសជិតខាងចំនួនសរុប ៨៣កន្លែង ដែលមានទាំងច្រកទ្វារព្រំដែនគោក ព្រំដែនទឹក និងអាកាស ដើម្បីសម្រួលក្នុងការដឹកជញ្ជូន និងលំហូរពាណិជ្ជកម្មកើនឡើង។ ជាមួយគ្នានេះ ច្រកព្រំដែនធម្មតា ៩កន្លែង រវាងកម្ពុជា ប្រទេសថៃ និងវៀតណាម នឹងត្រូវបានដំឡើងជាច្រកអន្តរជាតិ។
ច្រកទ្វារទាំង៩ កន្លែងដែលគ្រោងដំឡើងជាច្រកទ្វារអន្តរជាតិរួមមាន៖
ទី១-ច្រកទ្វារទ្វេភាគី ដា ខេត្តត្បូងឃ្មុំ ជាមួយវៀតណាម, ទី២-ច្រកទ្វារតំបន់ សំរោង ខេត្តស្វាយរៀង ជាមួយវៀតណាម, ទី៣-ច្រកទ្វារ ស្ទឹងបត់ ខេត្តបន្ទាយមានជ័យ ជាមួយថៃ។
ទី៤-ច្រកទ្វារតំបន់ ជប់គគីរ ខេត្តឧត្តរមានជ័យ ជាមួយថៃ, ទី៥-ច្រកទ្វារតំបន់ អានសេះ ខេត្តព្រះវិហារ ជាមួយថៃ, ទី៦ ជាមួយ ច្រកទ្វារតំបន់ ផ្លូវ៥៦ (ថ្មដា) ខេត្តពោធិ៍សាត់ ជាមួយថៃ។
ទី៧-ច្រកទ្វារទ្វេភាគី ជ្រៃធំ ខេត្តកណ្តាល ជាមួយវៀតណាម, ទី៨-ច្រកទ្វារ ម៉ឺនជ័យ ខេត្តព្រៃវែង ជាមួយវៀតណាម និងទី៩-កំពង់ផែ កែប ខេត្តកែប ជាមួយវៀតណាម។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាមានច្រកទ្វារព្រំដែនសម្រាប់ទំនាក់ទំនងក្រៅប្រទេសចំនួន ៨៣កន្លែង ដែលមានទាំងច្រកទ្វារព្រំដែនគោក ព្រំដែនទឹក និងអាកាស។ បើយោងតាមឯកសាររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃគិតត្រឹមឆ្នាំ២០២០៕
ប្រភព៖ គេហទំព័រកាសែតកម្ពុជាថ្មី
ដោយ៖ Moeun Dyna