ភ្នំពេញ៖ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន ១២,៥០១,៦៨៦ដុល្លារ មានការកើនឡើង ១០ភាគរយ រយៈពេល ៥ខែឆ្នាំ២០២១ ធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ មានចំនួន ១១,៤១១,៧៨៦ដុល្លារ។ បើតាមរបាយការណ៍ របស់កំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។
របាយការណ៍ របស់កំពង់ផែស្វយ័តភ្នំពេញ បានឱ្យដឹងថា ប្រភពចំណូលដែលទទួលបាន រយៈពេល៥ខែនេះ រួមមាន៖ ទី១-ចំណូលពីប្រតិបត្តិការផែ មានចំនួន ៩,៦៧៣,៦៩៨ដុល្លារ, ទី២-ចំណូលបានពីអាជ្ញាធរផែ មានចំនួន ១,៣៧២,៩៨៥ដុល្លារ, ទី៣-ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ១៧៣,៦១០ដុល្លារ និងទី៤-ចំណូលផ្សេងៗ មានចំនួន ១,២៨១,៣៩៣ដុល្លារ។
ចំពោះចំណូលប្រចាំខែឧសភា ដែលកំពង់ផែស្វយ័តភ្នំពេញ ទទួលបានសរុបមានចំនួន ២,៣៩៤,៩៨១លានដុល្លារ មានការកើនឡើង ៣៧ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ មានចំនួន ១,៧៤៧,១០៥ដុល្លារ។ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ របស់កំពង់ផែស្វយ័តភ្នំពេញ។
បើតាមរបាយការណ៍បានឱ្យដឹងទៀតថា ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបានប្រចាំខែឧសភា រួមមាន៖ទី១-ចំណូលពីប្រតិបត្តិការផែ មានចំនួន ១,៩១៩,៩៣៧ដុល្លារ, ទី២-ចំណូលបានពីអាជ្ញាធរផែ មានចំនួន ២៥៦,៨៩០ដុល្លារ, ទី៣-ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ៥៥,៨៧៥ដុល្លារ និងទី៤-ចំណូលផ្សេងៗ មានចំនួន ១៦២,២៧៩ដុល្លារ៕
ដោយ៖ Mouen Dyna