Register Already an agent ? Login

CDC បានអនុម័តឱ្យក្រុមហ៊ុនចំនួន២ បង្កើតរោងចក្រ នៅខេត្តកណ្ដាល និងភ្នំពេញ ទុនសរុបជាង ១០លានដុល្លារ

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន២ ដែលស្នើសុំវិនិយោគបង្កើតរោងចក្រផលិតវ៉ាលិស និងកាបូបគ្រប់ប្រភេទ នៅខេត្តកណ្ដាល, ផលិតកេសកាតុង ប្រអប់ក្រដាស ថង់ក្រដាស និងបោះពុម្ព នៅភ្នំពេញ​ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុញ្ញាត ដែលមានទុនសរុប ១០,៦លានដុល្លារ។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

ទី១.គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ប្រអប់ក្រដាស ថង់ក្រដាស និងបោះពុម្ព របស់ក្រុមហ៊ុន WING CHENG PACKAGING CO., LTD ទីតាំងវិនិយោគស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥,៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៣៧កន្លែង។

ទី២.គម្រោងបង្កើតរោងចក្រផលិតវ៉ាលិស និងកាបូបគ្រប់ប្រភេទ របស់ក្រុម IMPAK (CAMBODIA) CO., LTD ទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់កោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦០៣កន្លែង៕

ដោយ៖ Moeun Dyna