Register Already an agent ? Login

សណ្ឋាគារផ្កាយ៤ និងមជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃ ៧៩លានដុល្លារនឹងលេចរូបរាងឡើងនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ គម្រោងសាងសង់ សណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន២៧៥បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានតម្លៃ ៧៩លានដុល្លារ មានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១៦៧៩ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តរួចហើយ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងបន្តថា គម្រោងខាងលើ ជារបស់ក្រុមហ៊ុន  CONTINENT CROWN INVESTMENT MANAGEMENT CO., LTD។

ជាមួយគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានអនុម័តឱ្យក្រុមហ៊ុន CAMBODIAN GOME FARM FOOD CO., LTD បង្កើតរោងចក្រកែច្នៃផ្លែស្វាយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៥លានដុល្លារ។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំងពីរនេះ អាចផ្ដល់ការងារ ចំនួន១១៧៨កន្លែង ដល់ប្រជាពលរដ្ឋក្នុងតំបន់។

សូមបញ្ជាក់ថា នៅឆ្នាំ២០២១ គិតត្រឹមដើមខែមិថុនានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងធំៗ ជាច្រើនដែលមានទុនវិនិយោគសរុបប្រមាណ ២,៩ពាន់លានដុល្លារ៕

ដោយ៖ Moeun  Dyna