ព្រះសីហនុ៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ អមដំណើរដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាល អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងក្រុងព្រះសីហនុ។ បើតាមរដ្ឋបាលខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុបានបន្តថា រដ្ឋមន្រ្តីអន្តរក្រសួងទាំងបីដែលចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងក្រុងព្រះសីហនុ មានដូចជាស្ថានីយអាងប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ និងបន្ទប់ទឹកសាធារណៈតាមបណ្តោយឆ្នេរសមុទ្រជាដើម ដើម្បីត្រៀមរៀបចំទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគគិនក្រោយពេលបិទបញ្ចប់ការរាតត្បាតនៃជំងឺកូវិដ-១៩ នាពេលខាងមុខ។
ខេត្តព្រះសីហនុ ជាខេត្តមួយនៃភាគនារតី ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាប៉ូលសេដ្ឋកិច្ចមួយក្នុង ចំណោមប៉ូលសេដ្ឋកិច្ចទាំង៣ មានរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងតែមួយសម្រាប់កម្ពុជា ក្នុងការស្រូបយកនូវកំណើនសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍នាពេលខាងមុខ៕
ដោយ៖ Moeun Dyna