កំពង់ស្ពឺ៖ បច្ចុប្បន្នជំងឺកូវីដ-១៩ នៅជាធរមានក្ដី ក៏ខេត្តកំពង់ស្ពឺនៅតែកំពុងដំណើរការអភិវឌ្ឍ ក្នុងនោះមានរោងចក្រ សហគ្រាស តំបន់ឧស្សាហកម្ម តំបន់ទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ដ៏សម្បូរបែប វិស័យសំណង់ និងអចលទ្រព្យយ៉ាងច្រើនកៅនៅតែបន្តឥតអាក់ឡើយ។ ជាមួយគ្នានេះ ខេត្តមានតំបន់ដាំដុះដំណាំកសិកម្ម និងកសិឧស្សាហកម្មច្រើន សម្រាប់បម្រើឱ្យផលប្រយោជន៍នៃការនាំចេញ។ បើតាមការឡើងរបស់ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង កាលពីថ្មីនេះ។
លោក អភិបាលខេត្តកំពង់ស្ពឺបានថ្លែងបន្តថា ជាខេត្ត Central មួយដែលគម្រោងហេដ្ឋារចចនាសម្ព័ន្ឋធំៗថ្នាក់ជាតិសុទ្ឋតែឆ្លងកាត់ខេត្តនេះ ដូចជាផ្លូវជាតិលេខ៣ លេខ៤ លេខ៤១ លេខ៥១ ផ្លួវល្បឿនលឿនភ្នំពេញ ព្រះសីហនុជាដើម។
បច្ចុប្បន្ន គម្រោងអភិវឌ្ឍន៍សំណង់ និងអចលនទ្រព្យ ហើយនិងគំរោងអភិវឌ្ឈន៍ជាច្រើនទៀតដូចជា គម្រោងសាងសង់រមណីយ ដ្ឋានលំហែរកាយលំដាប់អន្តរជាតិតម្លៃ ៥០០លានដុល្លារ នៅតែដំណើរការទៅមុខ ពោលគឺមិនបានផ្អាកដោយសារវិបត្តិជំងឺកូវីដ-១៩ឡើយ។ បើតាមការបញ្ជាកល់របស់ លោក វ៉ី សំណាង បានអះអាងថា ក្រោយពេលវិបត្តិជំងឺនេះបញ្ចប់នៅកម្ពុជា និងនៅតាមបណ្តាប្រទេសនានា ខេត្តកំពង់ស្ពឺនឹងទាក់ទាញក្រុមហ៊ុនអន្តរជាតិជាច្រើនទៀតចូលមកវិនិយោគ។
បើតាម អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងឱ្យដឹថាទៀតថា ក្រុមហ៊ុនបរទេស មកពីប្រទេសសឹង្ហបុរី ហុងកុង និងក្រុមហ៊ុនមកពីប្រទេសស្វីស កំពុងរៀបចំផែនការមេដើម្បីអភិវឌ្ឍគម្រោងរមណីយដ្ឋានទេសចរណ៍បែបអេកូទេសចរណ៍ លំដាប់ពិភពលោក ដែលគ្រោងបោះទុនវិនិយោគ ៥០០លានដុល្លារ។ លោក បញ្ជាក់ «ទាក់ទងនឹងរមណីយដ្ឋានលំដាប់ពិភពលោកនេះ ស្ថិតនៅទីតាំងស្ថិតនៅព្រំប្រទល់ស្រុកភ្នំស្រួស និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ»។
គម្រោងនេះ ស្ថិតនៅលើផ្ទៃដី ១៩០ហិកតា បាននឹងកំពុងមានវឌ្ឍនភាពឆ្ពោះទៅមុខ បច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំចុះបញ្ជីរបណ្ណកម្មសិទ្ឋដីធ្លី រៀបចំផែនការមេអភិវឌ្ឍន៍ និងរៀបចំនិតិវិធីស្នើសុំទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។ បើតាមការថ្លែងបន្ថែមរបស់ លោក វ៉ី សំណាង ថា គម្រោងនេះនឹងរួមចំណែកអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ ដែលគេទៅហួស មកហួស ប៉ុន្តែបច្ចុប្បន្នខេត្តនេះ កំពុងមានការអភិវឌ្ឍយ៉ាងលឿនលើវិស័យទេសចរណ៍ សំណង់ អចលនទ្រព្យ តំបន់ឧស្សាហកម្មជាដើម។
គម្រោង មជ្ឈមណ្ឌលកម្សាន្តដ៏ធំមួយនេះ នឹងអាចជួយលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា និងបង្កើនចំណូលសេដ្ឋកិច្ចជាតិ ជួយកាត់បន្ថយភាពក្រីក្រតាមរយៈការផ្តល់ការងារជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តរាប់ពាន់កន្លែង។ បើតាមការលើកឡើងរបស់ លោក អភិបាលខេត្តដដែល៕
ដោយ៖ Moeun Dyna