Register Already an agent ? Login

អភិបាលខេត្តកំពត ចុះពិនិត្យវឌ្ឍនភាព និងជំរុញការអនុវត្តគម្រោងកែលម្អសួនច្បារមាត់ព្រែក និងប្រព័ន្ធរំដោះទឹក ក្នុងក្រុង

កំពត៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានចុះពិនិត្យវឌ្ឍនភាព និងជំរុញការអនុវត្តគម្រោងកែលម្អសួនច្បារមាត់ព្រែក និងប្រព័ន្ធរំដោះទឹក ក្នុងក្រុងកំពត កាលពីថ្ងៃទី៣​ ខែឩសភា ឆ្នាំ២០២១។

បញ្ហាប្រព័ន្ធផ្លូវ និងលូដោះទឹក គឺជាបញ្ហាសំខាន់ ក្នុងការបញ្ចៀសការជន់លិចទីក្រុង ដែលនាំឲ្យប៉ះពាល់ដល់ការរស់នៅនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ។ បើតាមការបញ្ជាក់របស់ លោក ជាវ តាយ

លោក ​អភិបាលខេត្តកំពត បានណែនាំ ជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរ រួមនិងមន្ត្រីអនុវត្តគម្រោង(ADB) ត្រូវធ្វើយ៉ាងណា រួមសហការគ្នាសិក្សាលើគម្រោងស្ដារព្រែកធម្មជាតិមួយខ្សែ ដែលមានប្រវែងជាង ២០០០ម៉ែត្រ ស្ថិតក្នុងសង្កាត់កំពង់កណ្ដាល ឱ្យបានឆាប់ចប់មុនរដូវភ្លៀងធ្លាក់មកដល់។ លោក សង្កត់ថា ពីព្រោះព្រែកធម្មជាតិនេះ គឺជាផ្លូវដោះទឹកដ៏សំខាន់ផ្នែកខាងកើត និងខាងត្បូងចេញពីក្រុងកំពត។

គូសបញ្ជាក់ថា គម្រោងកែលម្អសួនច្បារ និងប្រព័ន្ធរំដោះទឹកសំខាន់ៗចេញពីក្រុងកំពត គម្រោងទាំងពីរនេះ​ បច្ចុប្បន្នបាននឹងកំពុងតែអនុវត្ត ប៉ុន្តែមានភាពយឺតយ៉ាវ ដោយសារមូលហេតុជួបស្ថានភាពជាក់ស្ដែង  ពាក់ព័ន្ធលើការកែសម្រួលប្លង់ប្រព័ន្ធលូដោះទឹករបស់គម្រោង (ADB)។

គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងពីរខាងលើនេះគឺ ទី១-គម្រោងកែលម្អសោភ័ណភាព និងពង្រីកសួនច្បារមាត់ព្រែក ស្ថិតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត ជាគម្រោងរបស់រដ្ឋបាលខេត្ត ទី២-គម្រោងស្តារពង្រីកប្រព័ន្ធលូ និងប្រឡាយរំដោះទឹកជាគម្រោងរបស់( ADB )។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍកែលម្អសួនច្បារដងព្រែកកំពតនេះ គឺជាគម្រោងរបស់រដ្ឋបាលខេត្ត មានប្រវែងប្រមាណ ៦០០ម៉ែត្រ  គិតចាប់ពីខាងត្បូងក្បាលស្ពានថ្មី ដល់ខាងជើងក្បាលស្ពានឥន្ទធនូ(ស្ពានចាស់) ក្នុងនោះគឺកែលម្អពង្រីកសួនច្បារឲ្យបានទំហំ ១២ម៉ែត្របន្ថែម  លើទទឹងសួនចាស់ ដែលកន្លែងខ្លះ ២០ម៉ែត្រ និងកន្លែងខ្លះទៀតមានទទឹង១២ម៉ែត្រ៕

ដោយ៖ Moeun Dyna