បន្ទាយមានជ័យ៖ ផ្លូវក្រួសក្រហម ២ខ្សែ ប្រវែងសរុប ១៧ ០០០មែត្រ ត្រូវបានស្ថាបនាទៅជាផ្លូវក្រាលកៅស៊ូ DBST វិញ។ បើតាមការការឱ្យដឹងពី អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី។
លោក ភិបាលខេត្តបន្ទាយមានជ័យ ដែលបានដឹកនាំមន្រ្តីក្រោមឱវាទ ចុះពិនិត្យផ្លូវដែលកំពង់ស្ថាបនាថ្លែងឱ្យដឹងថា ផ្លូវ ទី១ខ្សែ ពីសង្កាត់ព្រះពន្លា ទៅកាន់ចុងភូមិនៃសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ក្រោមគម្រោងថវិកាអភិវឌ្ឍន៍ខេត្តប្រវែងប្រមាណ ១៣ ០០០ម៉ែត្រ។
ខ្សែទី២ តភ្ជាប់ពីឃុំឬស្សីក្រោក ស្រុកមង្គលបូរី មកកាន់សង្កាត់កោះពងសត្វ បន្តឆ្ពោះទៅកាន់ទីប្រជុំជនក្រុងសិរីសោភ័ណ ជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ប្រវែងប្រមាណ ៤០០០ ម៉ែត្រ។ បើតាមការបន្តរបស់ លោក អ៊ុំ រាត្រី បានបញ្ជាក់ ផ្លូវទាំងពីរខ្សែបាននឹងកំពុងចាប់ផ្តើមដំណើរការស្ថាបនាព្រមគ្នា ទៅជាផ្លូវក្រាលកៅស៊ូDBST។
បើតាមទំព័រហ្វេសប៊ុក លោក អភិបាលខេត្តរូបនេះ ថា ក្នុងពេលនៃដំណើរការស្ថាបនាផ្លូវនេះ ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ មន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមើល ដើម្បីណែនាំបន្ថែមឱ្យការស្ថាបនាមានគុណភាពកាន់តែល្អ ឱ្យប្រជាពលរដ្ឋប្រើប្រាស់បានទៅមុខយូរអង្វែង៕
ដោយ៖ Moeun Dyna