ព្រះសីហនុ៖ បរិក្ខារតេស្តរកជំងឺវីរុសកូវីដ-១៩ ខ្នាតធំមួយគ្រឿង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន នឹងមកដល់ខេត្តព្រះសីហនុ នៅដើមខែមេសាខាងមុខនេះ។ បើតាមការជូនដំណឹងរបស់ស្ថានទូចិនប្រចាំកម្ពុជា ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។
ស្ថានទូនចិន បានបញ្ជាក់ ក្រោយពីបរិក្ខារតេស្តរកជំងឺវីរុសកូវីដ-១៩ ដល់ខេត្តព្រះសីហនុ ភាគីចិននឹងបញ្ជូនក្រុមអ្នកជំនាញមកកាន់ប្រទេសកម្ពុជាផងដែរ ដើម្បីជួយសម្រួលដល់មន្ទីរពេទ្យបង្អែកខេត្តនេះ ក្នុងការដំឡើងរៀបចំ និងបណ្ដុះបណ្ដាលជូនដល់បុគ្គលិកពាក់ព័ន្ធ។
បើតាមស្ថានទូនចិនបានបន្តថា បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ សំណាកតេស្តរកវីរុសរបស់ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តមួយចំនួនដែលនៅក្បែរនោះនឹងត្រូវបានបញ្ជូនមកកាន់ទីនោះ នេះនឹងអាចជួយដល់ភាគីកម្ពុជាក្នុងការបង្កើនល្បឿនតេស្តរកជំងឺវីរុស ជួយសន្សំថវិកាទប់ស្កាត់នឹងជំងឺវីរុស ហើយកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសអាចអនុវត្តកាន់តែល្អប្រសើរ។
បច្ចុប្បន្ន មន្ទីរពិសោធន៍តេស្ដសំណាករកជំងឺវីរុសកូវីដ-១៩ ត្រូវបានសាងសង់យ៉ាងរលូននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក៏ពឹងទុកថានឹងអាចបញ្ចប់មុនចុងខែមីនាខាងមុខនេះ។ ក្រោយពីបញ្ចប់ការសាងសង់ មន្ទីរពិសោធន៍ខាងលើនេះនឹងអាចមានសមត្ថភាពក្នុងការតេស្តពិនិត្យបាន ១០០០សម្រាប់ក្នុងមួយថ្ងៃ នឹងរួមចំណែកលើកកម្ពស់សមត្ថភាពក្នុងការតេស្តរកជំងឺវីរុសកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា៕
ដោយ៖ Noeun Dyna