ភ្នំពេញ៖ ក្នុងឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្ម បានផ្តល់វិញ្ញាបនបត្រភូតគាមអនាម័យ សម្រាប់នាំចេញកសិផលក្នុងបរិមាណសរុប ៤ ៨៧៣ ៤៦១តោនទៅកាន់ ៤៧ប្រទេស (ដំឡូង មីក្រៀម ១,៥២លានតោ, ដំឡូងមីស្រស់ ៧២៣ ៥៩០តោ, ស្រូវ ៦៨៥ ៨២៥តោ, ចេកអំបូងលឿងស្រស់ ៣៣៣ ១៤៣តោ, គ្រាប់ស្វាយចន្ទី ២១៨ ៩៨១តោ, ពោត ១៩៤ ៦២៥តោ និងស្វាយស្រស់ ៩៧ ៦២៨តោ)។ ការនាំចេញអង្ករ ៦៩០ ៨២៩តោ និងការនាំចេញស្រូវក្រៅផ្លូវការ ២ ២០៨ ១២៦តោ ដែលគិតជាទឹក ប្រាក់សម្រាប់ការនាំចេញកសិផលទាំងអស់ប្រមាណ ២ពាន់លានដុល្លារ។
សូមបញ្ជាក់ថា ខាងលើជារបាយការណ៍ របស់ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ដែលជាក្នុងសមិទ្ធផលសម្រេចបាននៅឆ្នាំ២០២០៕
ដោយ៖ Moeun Dyna