កោះកុង៖ អគ្គរដ្ឋទូតឥណ្ឌាប្រជាកម្ពុជា លោក ស្រីដេវយ៉ានី ឃុប្រាហ្គាដេ បានថ្លែងបញ្ជាក់នៅក្នុងជំនួបកិច្ចពិភាក្សាជាមួយ អភិបាលខេត្តកោះកុង លោក ស្រី មិថុនា ភូថង ថា ស្ថានភាពភូមិសាស្រ្តនៅក្នុងខេត្តកោះកុង មានភាពស្រដៀងគ្នាទៅនឹងខេត្តមួយរបស់ឥណ្ឌា ចង់ចងសម្ព័ន្ធភាព រវាងខេត្តទាំងពីរ ដើម្បីផ្លាស់បទពិសោធន៍គ្នាទៅវិញទៅមក ពិសេសផ្តោតទៅលើផ្នែកកសិកម្ម និងទេសចរណ៍តែម្តង។
នៅជំជួបខាងលើធ្វើឡើងកាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០២១ លោក ស្រីទូត បានថ្លែងបន្តថា ជាមួយគ្នានេះ ខ្ញុំមានបំណងជួយខេត្តកោះកុង លើវិស័យ មួយចំនួននៅក្នុងតំបន់ដាច់ស្រយាល ដូចជា អប់រំ សុខភាព ទេសចរណ៍ និងកសិកម្ម ក្នុងទំហំទឹកប្រាក់ ៥ម៉ឺនដុល្លារ។
បើតាម លោកស្រីទូត បានបញ្ជាក់ឱ្យដឹងថា «ខ្ញុំក៏មានការចាប់អារម្មណ៍ខ្លាំងសម្រាប់វិនិយោគនៅខេត្តកោះកុង ដោយមានគោលបំណងចង់នាំអ្នកវិនិយោគ នៅប្រទេសឥណ្ឌាមកវិនិយោគនៅខេត្តកោះកុង»។ លោកស្រីបន្តថា កិច្ចទំនាក់ទំនង នៃប្រទេសយើងទាំងពីរ កើតមានតាំងពីយូរណាស់មកហើយ ឥណ្ឌាបានជួយកម្ពុជាច្រើនវិស័យ ហើយមកដល់ពេលនេះឥណ្ឌា ក៏នៅតែបន្តជួយនិងសហប្រតិបត្តិការយ៉ាងជិតស្និទ។
បើតាមជំនួបខាងលើ អភិបាលខេត្តកោះកុង លោក ស្រី មិថុនា ភូថង បានថ្លែង រៀបរាប់ពី អំពីស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ សក្ដានុពលរបស់ដូច្នេះ ខេត្តក៉កុង សក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងសក្តានុពលដ៏ទៃទៀត ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត។
រដ្ឋបាលខេត្តកោះកុង បានឱ្យដឹងថា នៅក្នុងជំនួបជាមួយអភិបាលខេត្តកោះកុង ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា ពិភាក្សាស្ដីពី ឱកាសនៃកិច្ចសហប្រតិបត្តិការសម្រាប់គម្រោងអភិវឌ្ឍន៍លើវិស័យផ្សេងៗលើទឹកដី ខេត្តកោះកុង៕
ដោយ៖ Moeun Dyna