កណ្ដាល៖ អភិបាលស្រុកកៀនស្វាយ លោក អ៊ូ ឈាង បានជូនដំណឹងដល់ អាជីវករ ប្រជាពលរដ្ឋ ដែលមានផ្ទះ និងដីនៅអមសងខាងផ្លូវជាតិលេខ១ ផ្លូវលេខ១១០ ផ្លូវលេខ១១៦ ផ្លូវបេតុងចូលផ្សារ រមណីយដ្ឋាន និងផ្លូវនានាក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ រុះរើសំណង់ និងសម្ភារផ្សេងៗ ដែលរំលោភលើចំណីផ្លូវខាងលើចាប់ពីថ្ងៃទី២៥ ដល់២៨ ខែកុម្ភៈនេះ បើមិនរុះរើ អាធរនឹងមិនទទួលខុសត្រូវការខូចខាតឡើយ។ បើតាមការជូនដំណឹងរបស់រដ្ឋបាលស្រុកកៀនស្វាយ។
តាមការជូនដំណឹងរបស់ លោក អភិបាលស្រុកបានបញ្ជាក់ថា «ក្នុងភូមិសាស្ត្រខាងលើ ប្រជាពលរដ្ឋបានសាងសង់សំណង់ និងលក់ដូរ ប៉ះពាល់ដល់ផ្លូវសាធារណៈ ការចាក់បេតុង ឬសាប លើគំរបលូ តសំយ៉ាបលយលើផ្លូវ ដាក់អីវ៉ាន់លក់លើគរបលូ ដាក់ឆត្រលើផ្លូវ ដែលជាហេតុធ្វើឱ្យបាត់បង់សោភ័ណណ្ឌភាពទីប្រជុំជន ប៉ះពាល់ការធ្វើចរាចរទៅមកក្នុងទីផ្សារ ដោយមិនគោរពណែនាំរបស់អាជ្ញាធរ ឃុំ-ស្រុក បង្កឱ្យមានអនាធិបតេយ្យ»។
លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ បានដាក់វិធានការអនុវត្តដាច់ខាតរួមមាន៖
ត្រូវកាត់សំយ៉ាបដែលធ្វើហួសលយក្របលើផ្លូវ ឱ្យនៅសល់ត្រឹមមាត់លូ ចូលទៅខាងមុខផ្ទះ, សាប ឫបេតុង ដែលចាក់លើគ្របគំរបលូ ត្រូវរុះរើវាយចេញ ហលយត្រូវធ្វើគំរបលូថ្មីត្រឹមស្មើសាច់ផ្លូវតុង ឬទាបជាងបន្តិច, ដាក់អីវ៉ាន់ត្រឹមមាត់លូចំហៀងខាងមុខផ្ទះ ឬក្បាលដីរបស់ខ្លួន, ហាមលក់ដូរលើផ្លូវសាធារណៈ ឬនៅមុខមន្ទីរអង្គភាពរបស់រដ្ឋ។
នៅក្នុងវិធានការនេះ លោក បញ្ជាក់ រដ្ឋបាលទុករយៈពេលឱ្យ ៤ថ្ងៃដូចដែលបានរៀបរាប់ខាងលើ ក្នុងករណី បងប្អូនប្រជាពលរដ្ឋ អាជីវករ មិនអនុវត្តការណែនាំ អាជ្ញាធរស្រុកនឹងបង្កើតក្រុមចម្រុះចុះរុះរើ ហើយរាល់ការខូចខាតទ្រព្យសម្បត្តិ ឬសម្ភារផ្សេងៗមិនទទួលខុសត្រូវឡើយ។
អភិបាលស្រុកបានបញ្ជាក់ដោយសង្កត់ធ្ងន់ថា រាល់ការចំណាយម្ចាស់ផ្ទះ ឬម្ចាស់ក្បាលដីជាអ្នកទទួលខុសត្រូវទាំងស្រុង។ លោក សង្ឃឹមថា ពេលទទួលបានការជូនដំណឹងនេះ ប្រជាពលរដ្ឋ ក៏ដូចជាអាជីករ នឹងចូលរួមសហការឱ្យមានប្រសិទ្ធភាពបំផុត៕
ដោយ៖ Moeun Dyna