ភ្នំពេញ៖ បច្ចុប្បន្ន កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សំគាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើតាមសារលិខិត របស់ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន។
នៅក្នុងសារលិខិតអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ «ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត» អមជាមួយការប្រកាស «ចលនាប្រលងប្រណាំងទីក្រុងស្អាតលើកទី៣» របស់ សម្ដេច បានបន្តថា លើសពីនេះទៀត ក្នុងដំណើរឆ្ពោះទៅមុខ កម្ពុជាត្រូវបន្តខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបាននូវភាពរីកចម្រើនសម្រេចបានតាមបំណងប្រថ្នារបស់ខ្លួនសំដៅបន្តកែលម្អជីវភាព និងការរស់នៅរបស់ប្រជាជន និងការរួមចំណែកថែរក្សាភពផែនដីរបស់យើងសម្រាប់កូវចៅជំនាន់ក្រោយៗទៀត។
ក្នុងនោះ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់ៗជាអាទិ៍៖ ការបន្តកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ការគិតគូរពីចីរភាពនៅតាមបណ្តាទីក្រុង ការឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ កិច្ចការពារ និងអភិរក្សធនធានធម្មជាតិជាដើម។ នេះបើតាមបន្តនៅក្នុងសារលិខិត របស់រាជរដ្ឋាភិបាល។
បើតាមសារលិខិត របស់ប្រមុខរាជរដ្ឋាភិបាលបានជំរុញដូច្នេះថា ក្នុងស្មារតីឆ្លើយតបទៅននឹងការវិវត្តន៍ និងនិន្នាការអភិវឌ្ឍន៍ថ្មីៗនេះ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់លើដាក់ចេញ និងអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនានា ដោយឈរលើមូលដ្ឋានសំខាន់២ ដែលត្រូវគិតគូរស្របពេលគ្នាគឺ «ការបង្កើនឧត្តមភាពប្រកួតប្រជែង និងការធនាចីរភាពនៃការអភិវឌ្ឍ»។
នៅក្នុងសាលិខិតដដែល បានបន្ថែមថា ឈរលើមូលដ្ឋាននេះកម្ពុជា ក៏បានដាក់ចេញនូវយុទ្ធនាការ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ដែលជាយុទ្ធសាស្ត្រមួយដ៏សមស្របក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ជាមាសបៃតង និងនាំកម្ពុជាឆ្ពោះទៅរកភាពស្អាត និងបៃតង និងប្រកបដោយសុវត្ថិភាពខ្ពស់។
ឆ្នាំនេះ គឺជាឆ្នាំទី៩ ដែលយើងប្រារព្ធទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ «ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត» អមជាមួយការប្រកាស «ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី»។ បើតាមការបញ្ជាក់របស់ សម្ដេច នាយករដ្ឋរដ្ឋមន្រ្តី បន្តទៀតថា តាមរយៈប្រធានបទនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋគ្រប់រូបតែងតែងប្រាថ្នាចង់រស់នៅក្នុងទីក្រុងប្រកបដោយភាពវៃឆ្លាត និងមាន «ភាពស្អាត និងបៃតង»។
ការយកចិត្តទុកដាក់អំពីអនាម័យជុំវិញមជ្ឈដ្ឋានរស់នៅរបស់ពួកគាតើ មានការធានាសន្តិសុខ សុវត្ថិភាពពេញលេញ មានការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយល្អ មានការផ្តល់សេវាសាធារណៈប្រកបដោយបដិសណ្ឋារកិច្ចល្អ ពោលទីជាទីកន្លែងដែលអាចផ្តល់នូវភាពកក់ក្តៅយ៉ាងពិតប្រកដសម្រាប់ការនៅពួកគាត់។ បើតាមការលើកឡើងបន្ថែម របស់ សម្ដេច ហ៊ុន សែន។
«ស្អាត» អភិក្រមថ្មីមួយនៅក្នុងការជំរុញវិស័យទេសចរណ៍ របស់យើងក្នុងបរិបទក្នុង និងក្រោយជំងឺឆ្លងកូវីដ-១៩។ បើតាមការបន្ថែមទៀតរបស់ របស់រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា «ក្នុងន័យនេះ ស្អាតដោយមានទេសភាពស្រស់ត្រកាល, ស្អាតដោយភាពប្រណិត, ស្អាតដោយមានបរិស្ថានល្អប្រសើរ, ស្អាតដោយមានអនាម័យ, ស្អាតដោយមានសុវត្ថិភាព ស្អាតដោយមានឱជារសឆ្ងាញ់ពិសា។ល។»៕
ដោយ៖ Moeun Dyna