Register Already an agent ? Login

មន្រ្តីក្រោមឱវាទអន្តរក្រសួង ចុះពិនិត្យធ្វើផ្លូវ-ស្ពាន ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពង់ធំ

ក្នុងឱកាសនោះ ក្រុមការងារអន្តរក្រសួង បានណែនាំដល់អង្គភាពអនុវត្តគម្រោង ត្រូវអនុវត្តតាមអនុសាសន៍របស់ លោក ស៊ុន ចាន់ ថុល រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន ក្នុងការសាងសង់ប្រកបដោយគុណភាព ចៀសវាងការធ្វើវិញដដែលៗ ម្ដងជាពីរដង ជាបីដង។

អគ្គនាយកដ្ឋាននៃក្រសួងទាំងពីរ បានឱ្យអង្គភាពអនុវត្តយកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាពនៅការដ្ឋាន ចៀសវាងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងត្រូវរៀបចំផែនការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព ចៀសវាងការសាងសង់មានរយៈពេលយូរ ដែលនាំឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។

គូសបញ្ជាក់ថា លោក ហេង រត្នពិសិដ្ឋ អគ្គនាយកសាធារណការ និងលោក ហ៊ាង វុត្ថា អគ្គនាយកបច្ចេកទេសនៃក្រសួងដឹកជញ្ជូន និង លោក រស់ បរម អគ្គនាយករងថវិកា នៃក្រសួងសេដ្ឋកិច្ច បានដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួងចុះពិនិត្យការអនុវត្ត និងវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ក្នុងក្របខណ្ឌថវិកាជាតិ ជំពូក៦១ និង២១ ឆ្នាំ២០២០ និងឆ្នាំ២០២១ កាលពីថ្ងៃទី២៤ ខែកុម្ភៈ នេះ៕

ដោយ៖ Moeun Dyna