Register Already an agent ? Login

សម្ដច ហ៊ុន សែន៖ ខេត្តព្រះសីហនុ អនាគតនឹងប្រែក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងជាកន្លែតំបន់ឧស្សាហកម្ម

ភ្នំពេញ៖ ខេត្តព្រះសីហនុ ជាតំបន់ទេសចរណ៍ អនាគតយើងចង់ប្រែក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដែលជាស្រម៉ៃ ហើយកន្លែងក៏ជាកន្លែតំបន់ឧស្សាហកម្ម យើងឃើញហើយថាក្រុងព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសពីរកន្លែង ទី១ តំបន់សេដ្ឋកិច្ចពិសេសវិនិយោគ ដោយចិន ទី២ដោយជប៉ុន។ បើតាមការថ្លែងរបស់ ស​ម្ដេច ហ៊ុន​ សែន កាលពីថ្មីកន្លងទៅនេះ។

ប្រមុខរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ថា « គោលដៅធំរបស់យើងនៅទីនេះ គឺបង្កើតឱ្យទៅជាទីក្រុងពហុបំណង យើងត្រូវមើលឃើញថា ទីក្រុងមួយនេះ បានដើរតួជាមជ្ឈមណ្ឌលនៃការដឹកជញ្ជូន សម្រាប់តភ្ជាប់ពីផ្លូវទឹកទៅផ្លូវគោក និងពីផ្លូវគោកទៅផ្លូវទឹក និងការដឹកជញ្ជូនតភ្ជាប់ផ្លូវអាកាស ពីក្នុងតំបន់ក្នុងប្រទេសចូលមកនេះ និងពីក្រៅចូលមកព្រលានយន្តហោះអន្តរជាតិកងកេង»។

រឿងសំខាន់របស់យើងគឺធ្វើយ៉ាងណាឱ្យទីក្រុង ដែលជាច្រកចេញតែមួយគត់នៅក្នុងផ្លូវសមុទ្រ ឱ្យក្លាយជាច្រកកំណើនសេដ្ឋកិច្ច ដែតភ្ជាប់រវាងប៉ូលទី១ និងប៉ូលទី២នៃប្រទេសកម្ពុជា។ បើតាមការការថ្លែងបន្តរស់ សម្ដច នាយករដ្ឋមន្រ្តី បញ្ជាក់ឱ្យដឹងថា «ប៉ូលទី១ គឺភ្នំពេញ ទី២ ខេត្តព្រះសីនុ ទី៣ ខេត្តសៀមរាប»។

សង្ឍឹមថាប៉ូលទី៤ នឹងនៅប៉ែកឥសាន្ត ដែលជាប៉ូលខ្លាំងទៅលើវិស័យកសិកឧស្សាហកម្មនៅពេកខាងមុខ ហើយក៏អាចមានធនធានរ៉ែនៅទីនោះផងដែរ។ បើតាមថ្លែងបន្តរបស់ ប្រមុខរាជរដ្ឋាភិបាល សម្ដេច ហ៊ុនសែន ចង់ផ្សារភ្ជាប់ឱ្យទៅជាច្រកកំណើនសេដ្ឋកិច្ចរវាងប៉ូលទី២ និងប៉ូលទី៣ ផ្សារភ្ជាប់ជាមួយផ្លូវជាតិលេខ៤ ហើយជារបៀងទិសខាងលិចរបស់កម្ពុជា។

តាមរយៈវិដេអូនៅលើទំព័រហ្វេសប៊ុក សម្ដេច ហ៊ុន សែន ដែលបានផ្សាយអំពីវឌ្ឍនភាពអំពីទីក្រុងព្រះសីហនុ កំពុងមានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះឱ្យដឹងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែល្អប្រសើឡើងនៅក្នុងក្រុងព្រះសីហនុនេះ ត្រូវបានចាត់ទុកថាជាការងារអតិភាពដ៏សំខាន់ សម្រាប់អភិវឌ្ឍប្រទេសកម្ពុជា ឱ្យមានការអភិវឌ្ឍរីកចម្រើន ពិសេសទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀតពីបរទេស។

វិដេអូនេះបានឱ្យដឹងទៀតថា ម្យ៉ាងទៀត ចិនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាច្រើនជាមួយនឹងកម្ពុជា ក្នុងការប្រើប្រាស់ខេត្តព្រះសីហនុនេះឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់នាពេលខាងមុខ។

បើតាមអ្នកអត្ថាធិប្បាយ បានរៀបរាប់ដូច្នេះ រយៈពេលមិនយូរប៉ុន្មាន ទឹកដីនៃក្រុងព្រះសីហនុនឹងប្រែមុខមាត់ថ្មីល្បីសុះសាយពេញសកល ផ្ដល់ភាពស្រស់ស្រាយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងអំណោយផលសម្រាប់សេដ្ឋកិច្ចពាណិជ្ជកម្ម និងផ្ដល់ផលប្រយោជន៍រួមសម្រាប់ប្រជាជនក្រុងព្រះសីហនុ ក៏ដូចជាចំណូលជាតិទាំងមូលផងដែរ។

គូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ផែនការរៀបចំប្លង់គោលដៅប្រើប្រាស់ដីធ្លីនៅក្នុងក្រុងព្រះសីហនុនេះ ជាចក្ខុវិស័យឆ្នាំ២០៣០ រៀបចំ និងអភិវឌ្ឍខេត្តនេះឱ្យក្លាយជាប៉ូលអភិវឌ្ឍប្របកដោយចីរភាពនៃតំបន់មាត់សមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ដោយមានទំនាក់ទំនងជាមួយជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែកបច្ចេកវិទ្យាទំនើបនាពេលខងមុខ៕

ដោយ៖ Moeun  Dyna