កណ្ដល៖ រមណីយដ្ឋាន រាជិនីលង្វែក ជារម្មណីយដ្ឋានបែបវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្មសម័យសន្តិភាព ជាគម្រោងកំពុងតែសាងសង់ នៅលើផ្ទៃដីប្រមាណ ២៥០ហិកតា មានចម្ងាយជាង ៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិជំនីក ឃុំកំពង់លួង ស្រុកពញាឭ ខេត្តកណ្ដាល នឹងលេចចេញជារូបរាងឡើងនៅចុងឆ្នាំ២០២២។ បើតាមការថ្លែងឱ្យដឹងពី អ្នកកាន់គម្រោងនេះ។
អ្នកកាន់គម្រោង រមណីដ្ឋាន បែបប្រវត្តិសាស្រ្ត «រាជិនីលង្វែក» សម័យសន្តិភាព បានថ្លែងឱ្យដឹងថា ការសាងសង់រមណីយដ្ឋាននេះឡើងគឺជា គំនិតផ្ដួចផ្ដើមរបស់ លោក ស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ចង់ឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់បានឃើញពីសម័យលង្វែក មានលក្ខណៈដូចម្ដេច។
បើតាម អ្នកកាន់គម្រោងនេះ បានថ្លែងបន្តឱ្យថា រមណីយដ្ឋាន «រាជិនីលង្វែក» ដែលជារម្មណីយដ្ឋានបែប វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម សម័យសន្តិភាព មានរៀបចំកន្លែងកម្សាន្តបែបចម្រុះ ដូចជា៖ ទីទទួលសម្បត្តិមហាសាលមានវិមានបុរាណ ៤ខ្នង (វិមានខេមា), ដំរីមហិមា (កុជសាមង្គល ទទឹង ២០ម៉ែត្រ គុណនឹង កំពស់ ១៥ម៉ែត្រ) ដែលអាចឱ្យមនុស្សឡើងបានចាប់ពី ៤០ ទៅ៦០នាក់ ដើម្បីទស្សនាពេលថ្ងៃរះ និងថ្ងៃលិច, ប្រាសាទក្នុងទឹក និងមានច្រកចូលក្រោមទឹក, រហាត់ទឹកយក្ស, វេទិកាចំប៉ី, វិមានបុរាណ, វិមានលោកយាយជំទាវម៉ៅ ដែលនៅតាមបណ្ដោយទន្លេសាប។
ក្នុងគម្រោង ដីពាណិជ្ជកម្ម និងចែកតាមតំបន់តំបន់សម្រាប់ធ្វើអាជីវកម្មដូចជា៖ សម្រាប់អ្នកដែលចង់ទិញដីរកស៊ីលក់ដូរ, ធ្វើផ្ទះនៅបែបលម្ហែ ឬក៏ទុកជួលក៏បាន, សួនវង្វេង, ក្លិប បារ (Pub Village), ភូមិម្ហូបអាហារ (Food Village), ស្មូន (សូន្យរូប), កន្លែងហាត់គុណល្បុក្តតោបាញ់ធ្នូរបុរាណ, តំបន់អាចបើកហាងទំនិញ ឱសថស្ថាន គ្រឿងសំអាង ។ល។, តំបន់អាំងសាច់ BBQ លក្ខណៈគ្រួសារ។ បើតាមការថ្លែងឱ្យដឹងបន្តទៀត របស់កាន់គម្រោងនេះ។
ក្រៅពីនោះក៏នៅមាន មានបឹងកំសាន្ត សម្រស់ធម្មជាតិបៃតង ព្រៃឬស្សី ភ្នំសិប្បនិមិត ទីកន្លែងសក្ការៈបូជា ការជិះទូកលេងកម្សាន្ត ការដើរក្រោមទឹកទស្សនាត្រី និងការជិះឡូរីធ្វើដំណើរក្នុងសហគមន៍នោះ។
លោក បានបន្ថែមថា សួនឧទ្យានបុរាណលង្វែកខ្នាតយក្យនៅអាស៊ី ក្នុងប្រទេសកម្ពុជា ជាគម្រោងកំពុងតែសាងសង់ នៅលើផ្ទៃដីប្រមាណ ២៥០ហិកតា មានចម្ងាយជាង ៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិជំនីក ឃុំកំពង់លួង ស្រុកពញឭ ខេត្តកណ្ដាល ចូលតាមក្លោងទ្វារវត្តពោពិកំបោរ។
លោក បានបញ្ជាក់ «គម្រោងយក្សនេះ បានបង្ហាញពីសក្ដានុពលបន្ថែមពីការអភិវឌ្ឍតំបន់ជាយរាជធានីភ្នំពេញ ដែលធ្វើឱ្យដីក្នុងតំបន់នឹងឡើងថ្លៃ ដូចទៅនឹងតំបន់កំពង់តែអភិវឌ្ឍផ្សេងៗទៀតផងដែរ។ ម្យ៉ាងវិញទៀត ក្រោយពីសាងសង់ហើយ រមណីយដ្ឋាន «រាជិនីលង្វែក» ដែលជារម្មណីយដ្ឋានបែប វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម សម័យសន្តិភាពនេះ នឹងធ្វើឱ្យដីក្នុងតំបន់ឡើងថ្លៃដែលពិបាកទិញថ្ងៃក្រោយ»។
បច្ចុប្បន្ន ដីលក់ក្នុងគម្រោង ដែលមានឈ្មោះ «ភូមិសន្តិភាព» តម្លៃចាប់ពី ១៥០០០ដុល្លារឡើង ទំហំដីចាប់ ៧ម៉ែត្រ គុណនឹង ១៥ម៉ែត្រ អ្នកដែលមានជីវភាពសរម្យអាចទិញ ឬទិញបង់រំលស់ទៅតាមលក្ខណ្ឌរបស់គម្រោង។ បើតាមកាបន្ត របស់អ្នកាន់គម្រោង លោក បញ្ជាក់ទៀតថា« នេះជាឱកាសល្អសម្រាប់អ្នកធ្វើអាជីវកម្មចង់បង្ហាញផលិតផលរបស់ខ្លួន ឬមានជំនាញអាជីវកម្មអាចមករស៊ីនៅទីនេះបាន»។
លោក បានបញ្ជាក់ទៀតថា រមណីយដ្ឋាន «រាជិនីលង្វែក» ទីតាំងដែលមានផាសុកភាព គ្មានសំឡេងម៉ូតូ ឡានរំខានទេហើយមធ្យោបាយធ្វើដំណើរមាន ដូចជា ជិះកង់ ជិះឡានអាគុយ ឡានអគ្គីសនី ជិះឡូរី ជាដើម។ល៕
ដោយ៖ Moeun Dyna