ភ្នំពេញ៖ ហ្វីលីពីន គប្បីណាពិនិត្យមើលសក្តានុពលណាដែលមាននៅក្នុងតំបន់របស់យើង ជាជាងពិនិត្យមើលសក្តានុពលនៅទីឆ្ងាយៗ ពោលគឺយើងអាចធ្វើយ៉ាងណា ទាញយកសក្តានុពលនេះមកប្រើប្រាស់ ហើយបំពេញឱ្យគ្នាទៅវិញទៅមក។ ជាប្រសាសន៍ សម្ដច នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងជំនួប ជាមួយ លោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនថ្មីប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ នេះ។
នៅក្នុងជំនួបខាងលើ សម្ដេច នាយករដ្ឋមន្រ្តី បានថ្លែងបន្តថា កម្ពុជា មានអង្ករនៅសល់ជាច្រើនប្រមាណ ៦លានតោនក្នុងមួយឆ្នាំ។ សម្ដេច ក៏បានស្នើឱ្យហ្វីលីពីន ពិនិត្យមើលលទ្ធភាពពិចារណា អំពីស្ថិរភាពស្បៀងជាអង្ករ ដែលមាននៅកម្ពុជាសម្រាប់ការនាំចេញទៅប្រទេសហ្វីលីពីន។
សម្ដេច នាយករដ្ឋមន្រ្តី បានបន្តទៀត ហ្វីលីពីន អាចមកដាក់ទុនវិនិយោគនៅក្នុងកម្ពុជា បានតាមរយៈការដាក់ទុនលើផ្នែកម៉ាស៊ីនកិនស្រូវ ការសាងសង់ឃ្លាំងស្តុកស្រូវ និងបង្កើតជាបណ្ដាញទិញស្រូវស្តុកទុក ដើម្បីនាំចេញទៅប្រទេសហ្វីលីពីន។
លោក ស្រីទូតថ្មី បានថ្លែងប្រាប់ សម្ដេច ថា បេសកកម្មរបស់លោកស្រីមកកាន់ កម្ពុជានៅពេលនេះ គឺដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ចនិងវិស័យវិនិយោគ។ លោក ថា ការពង្រីក ពង្រឹងទំនាក់ទំនង ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគនេះ គឺលោកស្រីនឹងយកចិត្តទុកដាក់ទៅលើកិច្ចព្រមព្រៀងដែលមានស្រាប់ដែលបានចុះហត្ថលេខាហើយនោះ។
«ខ្ញុំនឹងពិនិត្យមើលលទ្ធភាព និងកិច្ចការផ្សេងៗទៀតដែលប្រទេសយើងទាំងពីរមានរួមគ្នានោះ»។ បើតាមការបញ្ជាក់ របស់លោកស្រី ទូតហ្វីលីពីន បានបន្ថែម នៅពេលខាងមុខ លោកស្រីបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើយ៉ាងណា ចាប់ផ្ដើមដំណើរការទំនាក់ទំនងសកម្មភាពពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគឡើងវិញ បន្ទាប់ពីជំងឺកូវីដ-១៩ បានសាបរលាបទៅ ដែលកន្លងមកត្រូវបានផ្អាកមួយរយៈនោះ។
នៅក្នុងកិច្ចសន្ទនា នាជំនួបនោះ សម្ដេច ហ៊ុនសែន ក៏បានយល់ស្របជាមួយលោកនឹងលោកស្រីទូត និងបានសំដែងនូវការរីករាយចំពោះទំនាក់ទំនង កម្ពុជា-ហ្វីលីពីន ដែលមានការរីកចម្រើន ធំធាត់ជាលំដាប់រហូតដល់ពេលនេះ។
សម្ដេច បានមានប្រសាសន៍ដោយសង្កតធ្ងន់ថា ជាការពិតជំងឺកូវីដ-១៩ វាពិតជាបានធ្វើឱ្យមានការផ្អាកនៃសកម្មភាពសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មមួយចំនួនពិតមែន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងនឹងការត្រៀមខ្លួនចាប់ផ្ដើមសកម្មភាពទាំងនោះឡើងវិញ ហើយយើងគប្បីណាពិនិត្យមើលសកម្មភាព និងសក្តានុពលដទៃទៀតដែលមានជាពិសេសនៅក្នុងក្របខណ្ឌនៃ ខ័ណ្ឌអាស៊ានChina និង ASEM ផងដែរ៕
ដោយ៖ Moeun Dyna