ស្វាយរៀង៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមន្រ្តីក្រោមវាទ ហើយនិង លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងមន្ត្រីជំនាញជាច្រើនរូបទៀត បានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ផ្លូវខេត្តស្វាយរៀង ពីរខ្សែប្រវែងសរុប ២០គីឡូម៉ែត្រ ក្រោមកម្ចីឥតសំណងពីចិន និងកម្ចីពីADB សម្រេចបានជាង ២៥ភាគរយ។
ការចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវនេះ មានពីរគម្រោងផ្សេងគ្នា ក្នុងនោះមាន ខ្សែផ្លូវទី១ មានប្រវែង ៨ឡូម៉ែត្រ ស្ថិតនៅក្នុងឃុំញរ ឃុំរាជ្យមុន្នី និងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន ជាលទ្ធផលសម្រេចបាន ២២ភាគរយ។
និងផ្លូវ ១ខ្សែទៀត មានប្រវែង ១២គីឡូម៉ែត្រ តភ្ជាប់ពីឃុំព្រះពន្លា ទៅដល់ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ ក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ជាលទ្ធផលប្រមាណ ៣,៩៥ភាគរយ ហើយគ្រោងនឹងបញ្ចប់ការក្រាលកៅស៊ូពីរជាន់ (DBST) នៅក្នុងអំឡុងខែមេសា ឆ្នាំ២០២៣៕
ដោយ៖ Moeun Dyna