ភ្នំពេញ៖ រមណីយដ្ឋាន រាជិនីលង្វែក Reachny LongVek គឺជារម្មណីយដ្ឋានបែប វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម សម័យសន្តិភាព ដែលមានទីតាំងស្ថិតនៅភូមិជំនីក ឃុំកំពង់លួង ស្រុកពញឭ ខេត្តកណ្ដាល ត្រូវការប្រមូលផ្ដុំអ្នកនាញពិសេសៗ ធ្វើអាជីវកម្ម នៅក្នុងភូមិសន្តិភាព។ នេះជាឱកាសល្អសម្រាប់ អ្នកឧកញ៉ា លោក លោកស្រី ដែលមានបំណងពង្រីកអាជីវកម្មបន្ថែម ឬ ក៏ចង់ធ្វើអាជីកម្មផ្ទាល់ខ្លួន និងចង់បង្ហាញពី ម្ហូបអាហារ សម្ភាអនុស្សាវរីយ៍ ព្រមទាំងអ្វីៗផ្សេងទៀតដែលធ្វើអាជីវកម្មរកប្រាក់ចំណេញ។
មែនហើយការធ្វើអាជីវកម្មបែប វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម ជាការទាក់ទាញភ្ញៀវទេចរជាតិ និងអន្តរជាតិ ចូលទៅកម្សាន្ត និងប្លែកអារម្មណ៍ ដែលយកលំនាំបែបបន្ទាយលង្វែងពីបុរាណ ក្នុងរចនាបទបែបខ្មែរបុរាណ គ្មានឡើយរនាបទបែបសម័យ នេះហើយ អ្នកដែលមានបំណងធ្វើអាជីវកម្មបែបធម្មជាតិ ចង់បានរំលេចជារបស់ខ្មែរបង្ហាញដល់ទេសចរជាតិ និងអន្តរជាតិ។
រមណីយដ្ឋាន រាជិនីលង្វែក ដែលជារម្មណីយដ្ឋានបែប វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម សម័យសន្តិភាព មានរៀបចំកន្លែងកម្សាន្តបែបចម្រុះ ដូចជា៖
ទីទទួលសម្បត្តិមហាសាល មានវិមានបុរាណ ៤ខ្នង (វិមានខេមា), ដំរីមហិមា (កុជសាមង្គល ទទឹង ២០ម៉ែត្រ គុណនឹង កំពស់ ១៥ម៉ែត្រ) ដែលអាចឱ្យមនុស្សឡើងបានចាប់ពី ៤០ ទៅ ៦៧០នាក់ ដើម្បីទស្សនាពេលថ្ងៃរះ និងថ្ងៃលិច, ប្រាសាទក្នុងទឹក និងមានច្រកចូលក្រោមទឹក, រហាត់ទឹកយក្ស, វេទិកាចំប៉ី, វិមានបុរាណ, វិមានលោកយាយជំទាវម៉ៅ ដែលនៅតាមបណ្ដោយទន្លេសាប។
គូសបញ្ជាក់ថា ភូមិលង្វែកសម័យសន្តិភាព ពោរពេញទៅដោយដើមឫស្សី ដូចទៅនឹងសម័យពីបុរាណដែរ ដែលហៅថា «បន្ទាយលង្វែង» ដែលមានរបងហ៊ុំព័ទ្ធដោយគុម្ពឫស្សី។ ក្នុងគម្រោង ដីពាណិជ្ជកម្ម និងចែកតាមតំបន់តំបន់សម្រាប់ធ្វើអាជីវកម្មដូចជា៖ សម្រាប់អ្នកដែលចង់ទិញដីរកស៊ីលក់ដូរ, ធ្វើផ្ទះនៅបែបលម្ហែ ឬក៏ទុកជួលក៏បាន, សួនវង្វេង, ក្លិប បារ (Pub Village), ភូមិម្ហូបអាហារ (Food Village), ស្មូន (សូន្យរូប), កន្លែងហាត់គុណល្បុក្តតោ បាញ់ធ្នូរបុរាណ, តំបន់អាចបើកហាងទំនិញ ឱសថស្ថាន គ្រឿងសំអាង ។ល។, តំបន់អាំងសាច់ BBQ លក្ខណៈគ្រួសារ។
សួនឧទ្យានបុរាណលង្វែកខ្នាតយក្យនៅអាស៊ី ក្នុងប្រទេសកម្ពុជា ជាគម្រោងកំពុងតែសាងសង់ នៅលើផ្ទៃដីប្រមាណ ២៥០ហិកតា មានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិជំនីក ឃុំកំពង់លួង ស្រុកពញឭ ខេត្តកណ្ដាល ចូលតាមក្លោងទ្វារវត្តពោពិកំបោរ។
គម្រោងយក្សនេះ បានបង្ហាញពីសក្ដានុពលបន្ថែមពីការអភិវឌ្ឍតំបន់ជាយរាជធានីភ្នំពេញ ដែលធ្វើឱ្យដីក្នុងតំបន់នឹងឡើងថ្លៃ ដូចទៅនឹងតំបន់កំពង់តែអភិវឌ្ឍផ្សេងៗទៀតផងដែរ។ ម្យ៉ាងវិញទៀត បើតាមអ្នកកាន់ម្រោងនេះ បានឱ្យដឹងថា ក្រោយពីសាងសង់ហើយ រមណីយដ្ឋាន រាជិនីលង្វែក ដែលជារម្មណីយដ្ឋានបែប វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម សម័យសន្តិភាពនេះ នឹងធ្វើឱ្យដីក្នុងតំបន់ឡើងថ្លៃដែលពិបាកទិញថ្ងៃក្រោយ។
បច្ចុប្បន្ន ដីលក់ក្នុងគម្រោង ដែលមានឈ្មោះ «ភូមិសន្តិភាព» តម្លៃចាប់ពី ១៥០០០ដុល្លារឡើង អ្នកដែលមានជីវភាពសរម្យអាចទិញ ឬទិញបង់រំលស់ទៅតាមលក្ខណ្ឌរបស់គម្រោង។ បើតាមកាបន្ត របស់អ្នកាន់គម្រោង លោក បញ្ជាក់ថា« នេះជាឱកាសល្អសម្រាប់អ្នកធ្វើអាជីវកម្មចង់បង្ហាញផលិតផលរបស់ខ្លួន ឬមានជំនាញអាជីវកម្មអាចមករស៊ីនៅទីនេះបាន»។
លោក បានបញ្ជាក់ទៀតថា រមណីយដ្ឋាន រាជិនីលង្វែក ទីតាំងដែលមានផាសុកភាព គ្មានសំឡេងម៉ូតូ ឡានរំខានទេហើយមធ្យោបាយធ្វើដំណើរមាន ដូចជា ជិះកង់ ជិះឡានអាគុយ ឡានអគ្គីសនី ជិះឡូរី ជាដើម។ល៕
ដោយ៖ Moeun Dyna