កំពង់ចាម៖ លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជានាយកគម្រោងសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ DBST រួមជាមួយទីប្រឹក្សាបច្ចេកទេសអន្តរជាតិ ទៅពិនិត្យការដ្ឋានគម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន ៥ខ្សែ ប្រវែងសរុបប្រមាណ ៩៤គីឡូម៉ែត្រ នៅក្នុងខេត្តកំពង់ចាម ដែលបាននឹងកំពុងដំណើរការសាងសង់តាមកម្មវិធីដែលបានគ្រោងទុក។
បើតាមការចុះពិនិត្យ របស់ រដ្ឋលេខាធិការ និងអ្នកបច្ចេកទេសបានឱ្យដឹងថា ជាលទ្ធផលគឺទទួលបានជោគជ័យ និងមានគុណភាពស្របទៅតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់នៅក្នុងកិច្ចសន្យា៕
ដោយ៖ MoeunDyna