សៀមរាប៖ ចាប់ពីឆ្នាំ២០២១នេះ តទៅការប្រើប្រាស់មូលនិធិឃុំ-សង្កាត់ មិនគួរយកគម្រោងស្ថាបនាផ្លូវគ្រួសក្រហម មកប្រើប្រាស់ទៀតនោះឡើយ ដើម្បីភាពយូរអង្វែងនៃផ្លូវតាមស្តង់ដារសុពលភាពនៅតាមជនបទ តាមផែនការនឹងធ្វើផ្លូវបេតុងវិញ។ បើតាមលការថ្លែងរបស់ របស់ លោក ទៀង សីហា អភិបាលខេត្តសៀមរាប។
លោក អភិបាលខេត្តបានថ្លែងបន្តថា សម្រាប់ការពង្រឹងលទ្ធភាព គំនិតផ្តួចផ្តើមនេះ និងធ្វើដំណើរឈានចូលទៅក្នុងទំនាក់ទំនងនៃកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ រួមទាំងត្រូវបានស្ថិតនៅក្នុងការគាំទ្រ និងសម្រួបសម្រួលជាមួយក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន និងភាគីពាក់ព័ន្ធផ្សេងៗទៀតផងដែរ។
នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ដែលធ្វើឡើងកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ លោក ទៀង សីហា បានថ្លែងបន្តទៀតថា ផែនការនេះមានគោលបំណងពីរសំខាន់ៗ ដែលជាចម្បងនោះ គឺទៅថ្ងៃអនាគត មូលដ្ឋានជនបទនឹងមានបណ្តាញផ្លូវគមនាគមន៍ប្រើប្រាស់ដែលត្រូវបានធានាគុណភាព និងទី២ បានកាត់បន្ថយការប្រើប្រាស់ថវិកា ក្នុងការជួសជុលផ្លូវគ្រួសក្រហមដែលមិនធានាគុណភាពនោះផងដែរ។
នៅក្នុងកិច្ចប្រជុំខាងលើ លោក អភិបាលខេត្តរូបនេះ បានបញ្ជាក់ថា ការអនុវត្តផែនការថ្មី គឺការកសាងផ្លូវបតុងនៅមូលដ្ឋានជនបទ ដែលផែនការនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីវឌ្ឍនភាព នៃការឆ្លងកាត់អន្តរកាលរបស់កម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជាប្រមុខដឹកនាំចេញពីឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍ ចូលទៅកាន់ឋានៈជាប្រទេសអភិវឌ្ឍតិចតួច ជាបណ្តើរៗនាបណ្តាឆ្នាំខាងមុខ លើវិស័យនៃការអភិវឌ្ឍបណ្តាញផ្លូវថ្នល់នៅជនបទ។
ជាមួយគ្នានេះ ដើម្បីឆ្ពោះទៅរកជំហានថ្មីនេះ ផែនការកសាងផ្លូវបេតុងសម្រាប់មូលដ្ឋានជនបទ បើទោះជាស្ថិតក្នុងលទ្ធភាពណាមួយក៏ដោយ តែវាជាជំហានគីង្គក់ ត្រូវបានដើរទន្ទឹមនឹងការថែទាំផ្លូវគ្រួសក្រហមដែលមានស្រាប់ ដើម្បីបានបន្តនិរន្តរភាពនៃតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ បើតាមការបន្ថែម របស់ លោក ទៀង សីហា អភិបាលខេត្តសៀមរាប៕
ដោយ៖ Moeun Dyna