Register Already an agent ? Login

ផ្លូវ២ខ្សែ លេខ១៤៦B និងលេខ១៤៨ ក្នុងក្រុងព្រះសីហនុសម្រេចបាន ១០% កំពង់ជួបផលប៉ះពាល់ក្នុងទីប្រជុំជន

ព្រះសីហនុ៖ គម្រោងស្ថាបនាផ្លូវលេខ១៤៦B និងលេខ១៤៨ ចាប់ពីរង្វង់មូលសម្តេចសង្ឃរាជទេពវង្ស ដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបាន ១០ភាគរយ កំពុងជួបផលប៉ះពាល់ក្នុងទីប្រជុំជន។ បើតាមរដ្ឋបាលខេត្តព្រសីហនុ បន្តថា អភិបាលខេត្ត និងមន្រ្តីជាន់ខ្ពស់ក្រសួងដឹកជញ្ជូនបានបើកកិច្ចប្រជុំ ដើម្បីរកដំណោះស្រាយ និងវឌ្ឍនភាពការងារស្ថាបនា។

លោក ស៊ឹង គង់ អនុរដ្ឋលេខាធិការក្រសួងដឹកជញ្ជូន និងលោក គួច ចំរើន អភិបាល អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំងពីរខ្សែរខាងលើ ចាប់ពីរង្វង់មូលសម្តេចសង្ឃរាជទេពវង្ស ដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។ បើតាមការបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ បន្ថែមថា ដោយមានការចូលរួមពី អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ និងក្រុមហ៊ុនស្ថាបនាផ្លូវ។

រដ្ឋបាលខេត្តបានបន្តថា នៅក្នុងកិច្ចប្រចុំខាងលើ លោក គួច ចំរើន បានណែនាំឱ្យក្រុមហ៊ុនស្ថាបនាផ្លូវត្រូវចុះបាញ់ថ្នាំតាមនិយាមការ បញ្ចៀសផលប៉ះពាល់ដីកម្មសិទ្ធរបស់ប្រជាពលរដ្ឋ ដោយត្រូវពង្រឹងការស្ថាបនាផ្លូវឱ្យបានលឿនស្របតាមស្តង់ដារបច្ចេកទេស ដោយស្មារតីទទួលខុសត្រូវ។

គម្រោងស្ថាបនាផ្លូវលេខ១៤៦B និងលេខ១៤៨ ចេញពីអក្សផ្លូវ ២០ម៉ែត្រ ដោយសារតែការដ្ឋានមួយចំនួន មានផលប៉ះពាល់ នៅទីប្រជុំជនយើងយកពីអក្សផ្លូវពី ៧,៥០ម៉ែត្រ ១១ម៉ែត្រ និង១៥ម៉ែត្រ ដើម្បីដោះស្រាយផលប៉ះពាល់នៃការស្ថាបនាផ្លូវទាំងពីរ។ បើតាមរបាយការរបស់ក្រុមហ៊ុនសាងសង់ បានឱ្យដឹងបន្តថា ដំណើរការស្ថាបនាផ្លូវនេះកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នឹងបញ្ចប់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ មកដល់ពេលនេះការស្ថាបនាផ្លូវទាំងពីរខ្សែរនេះ សម្រេចបាន ១០ភាគរយ៕

ដោយ៖ Moeun Dyna