ភ្នំពេញ៖ រដ្ឋាភិបាលអាមេរិក បានផ្តល់ជំនួយចំនួន ១៦០លានដុល្លា ដើម្បីធ្វើឱ្យប្រទេសកម្ពុជា គ្មានគ្រាប់មីននៅត្រឹមឆ្នាំ២០២៥។ បើតាមស្ថាតទូតអាមេរុកប្រចាំកម្ពុជា បញ្ជាក់ថា យើងនៅតែមានការប្តេជ្ញាចិត្តក្នុងការដោះមីននៅទូទាំងតំបន់ ដោយរួមទាំងក្នុងនាមជាមិត្តជាផ្លូវការ នៃមជ្ឈមណ្ឌលសកម្មភាពមីនប្រចាំតំបន់របស់អាស៊ាន។
បើតាមស្ថានទូតបានឱ្យដឹងថា ការផ្ដល់ចំនួយនេះ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy ប្រជុំជាមួយលោក Suonpraseth Prum នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសកម្មភាពមីនប្រចាំតំបន់របស់អាស៊ាន បុគ្គលិករបស់លោក និងប្រធាននៃគណកម្មាការធិការអាស៊ាន លោក Tahir ដែលជាឯកអគ្គរដ្ឋទូតនៃប្រទេសប្រ៊ុយណេ៕
ដោយ៖ Moeun Dyna