Register Already an agent ? Login

នៅឆ្នាំ២០២១ រដ្ឋាភិបាលមានគម្រោយវិនិយោគផ្ទាល់ក្នុងតម្លៃ ១៤០០លានដុល្លារ ផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ

ភ្នំពេញ៖ នៅឆ្នាំ២០២១ រដ្ឋាភិបាលមានគម្រោយវិនិយោគផ្ទាល់ក្នុងតម្លៃ ១៤០០លានដុល្លារ ផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ។ បើតាមការថ្លែងរបស់ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង  និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២១។

«ការវិនិយោគនេះទៀតសោតភាគច្រើនជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ»។ បើតាមការបញ្ជាក់ របស់ រាជរដ្ឋាភិបាល បានបន្តថា ក្នុងនោះថវិកាបដិភាគគ្រោងនឹងត្រូវចំណាយគឺ ២១១លានដុល្លារ។ សម្ដេច ថា ទឹកប្រាក់នេះគឺជាការវិនិយោគផ្ទាល់ក្នុងស្រុក ដោយមិនទាន់រាប់បញ្ចូលការវិនិយោគពីក្រៅប្រទេសឡើយ។

នៅក្នុងឆ្នាំ២០១៩ កម្ពុជាបានវិនិយោគផ្ទាល់ ៥៩៤លានដុល្លារ ក្នុងនោះ ១៧៩លានដុល្លារ ជាថវិការបដិភាគ។ បើតាមការថ្លែងរម្លឹករបស់ ប្រមុខរាជរដ្ឋាភិបាល សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តទៀតថា ដោយឡែក ឆ្នាំ២០២០ ក្នុងវិបត្តិកូវីដ-១៩ កម្ពុជាវិនិយោគផ្ទាល់ដល់ ១៤២៥លានដុល្លារ ក្នុងនោះថវិកាបដិភាគមាន ២១៥លានដុល្លារ។

«រាល់គម្រោងវិនិយោគទាំងអស់ សុទ្ធតែទាមទារឱ្យមានបដិភាគពីរដ្ឋាភិបាល ដោយមិនអាស្រ័យតែលើការវិនិយោគទាំងស្រុងពីបរទេសនោះទេ»។ បើតាមការបញ្ជាក់របស់ សម្ដេច ហ៊ុន សែន បានថ្លែងឱ្យដឹងថា រៀងរាល់ឆ្នាំ រដ្ឋាភិបាលតែងតែត្រៀមថវិកា ដើម្បីវិនិយោគលើគម្រោងនានា ក្នុងនោះមានដូចជា៖ គម្រោងសាងសង់ផ្លូវ ជួសជុលផ្លូវ ធ្វើប្រឡាយទឹក អណ្ដូងទឹក សាលារៀន និងមន្ទីរពេទ្យជាដើម យើងត្រូវវិនិយោគផ្ទាល់ខ្លួនផងដែរ៕

ដោយ៖ Moeun Dyna