Register Already an agent ? Login

រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសមិនទទួលស្គាល់ឯកសារសម្គាល់កម្មសិទ្ធិ ៥៨៤ក្បាលដី នៅកោះរ៉ុង និងកោះរ៉ុងសន្លឹម

ព្រះសីហនុ៖ រដ្ឋបាលខេត្ត​ព្រះសីហនុ ប្រកាស​មិន​ទទួលស្គាល់​ឯកសារ​សម្គាល់​កម្មសិទ្ធិ​ ទីតាំងដីស្ថិតនៅសង្កាត់កោះរ៉ុង និងសង្កាត់ក៉រ៉ុងសន្លឹមដីចំនួន ៥៨៤ក្បាលដី ប្រភេទដីកោះដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ធ្វើ​អនុ​ប​យោគ​ពី​ដី​សាធារណៈ ​របស់​រដ្ឋ​មកជា​ដីឯកជន​របស់​រដ្ឋ​តាម​អនុក្រឹត្យ​លេខ ០៥អនក្រ.បក ចុះ​ថ្ងៃទី២១ ខែមករា ឆ្នាំ២០០៨ ដើម្បី​អភិវឌ្ឍន៍​ក្រោម​លក្ខខណ្ឌ​ជួល​វិនិយោគ។ បើតាមការជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តបានបន្តថា នៅ​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​លេខ ៤៨អនក្រ.បក សម្រេច​កាត់​ដី​ទំហំ ៥២៨,៣៧ហិកតា នៅទីតាំងខាងលើ ក្រុងព្រះសីហនុ (បច្ចុប្បន្ន​ក្រុង​កោះរ៉ុង) ចេញពី​ដីឯកជន​របស់​រដ្ឋកំ​ណ​ត់​ដោយ​អនុក្រឹត្យ​លេខ ០៥អនក្រ.បក ចុះ​ថ្ងៃទី២១ ខែមករា ឆ្នាំ២០០៨ ដើម្បី​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​អចិន្ត្រៃយ៍​នៅលើ​កោះរ៉ុង​ចំនួន ២៩៨គ្រួសារ ​ស្មើនឹង ៦៣៧ក្បាលដី ស្មើនឹង​ទំហំ ៥២៨,៣៧ហិកតា។

ចំពោះទីតាំងដីចំនួន ៥៨៤ក្បាលដី ដែលមានទីតាំងខាងលើ គណៈកម្មការ​រដ្ឋ​បាល បានសម្រេច​មិន​ផ្តល់ជូន​ជា​កម្មសិទ្ធិ គឺជា​ឯកសារ​ដែល​គ្មាន​តម្លៃ​គតិយុត្ត​សម្រាប់​ប្រើប្រាស់ ឬ​ទាមទារ​សិទ្ធិ​លើដី​ធ្លី​នៅលើ​កោះរ៉ុង​នោះទេ។ បើតាមការបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា ដោយយោងលើហេតុផលដូចខាងក្រោម៖

១.«ប្រជាពលរដ្ឋមិនមានអាសយដ្ឋានជចិន្ត្រៃយ៍លើកោះ មានចំនួន ៣៦០ក្បាលដី»។ ២.«ទីតាំងដីគ្មានទិន្នន័យមានចំនួន ៧២ក្បាលដី»។ ៣.«ទីតាំងដីមានទំនាស់ចំនួន ១០៧ក្បាលដី ក្នុងនោះ -ប្រជាពលរដ្ឋមានអាសយដ្ឋានលើកោះចំនួន ៤៧ក្បាលដី, -ប្រជាពលករដ្ឋនៅក្រៅកោះចំនួន ៦០ក្បាលដី»។ ៤.ទីតាំងដីពាក់ព័ន្ធនឹងគម្រោងព្រលានយន្តហោះចំនួន ៤៥ក្បាលដី ក្នុងនោះ -ប្រជាពលរដ្ឋមានអាសយដ្ឋានលើកោះចំនួន ៤៥ក្បាលដី, -ប្រជាពលករដ្ឋនៅក្រៅកោះចំនួន ៩ក្បាលដី។

បើតាមរដ្ឋបាលដដែលបានបញ្ជាក់ទៀតថា រាលឯកសារពាក់ព័ន្ធទាំងឡាយរួមមាន ឯកសារសម្គាល់លេខក្បាលដី(ចុងសន្លឹក) លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី កិច្ចសន្យាទិញ-លក់ មានប្រថាប់ត្រាអាជ្ញាធេសង្កាត់ ឬមេធាវី ឬកិច្ចសន្យាផ្ទេរសិទិ្ធដីធ្លីឃាលក្ខណៈឯកជន (រវាងគូភាគី) គំនូសបង្ហាញទីតាំង និងឯកសារពាក់ព័ន្ធផ្សេងៗទៀត រួមនឹងក្បាលដីក្នុងប្លង់សយរិយោដីចំនួន ៥៨៤ក្បាលដី សម្រេចមិនផ្តល់ជូនជាកម្មសិទ្ធិ គឺជាឯកសារដែលគ្មានតម្លៃគតិយុត្តសម្រាប់ប្រើប្រាស់ ឬទាមទារសិទ្ធិលើដីធ្លីនៅលើកោះរ៉ុងនោះទេ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត​ព្រះសីហនុ សូមបញ្ជាក់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ថា នឹង​ចាត់វិធានការ​ផ្លូវច្បាប់​យ៉ាង​តឹងរឹង​បំផុត​ដោយ​មិន​លើកលែង​ចំពោះ​ជន ណា​ដែល​បាន​ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ដូច​មាន​ក្នុង​មាត្រា២៥៩ នៃ​ច្បាប់​ភូមិបាល៕

ដោយ៖ Moeun Dyna