Register Already an agent ? Login

រដ្ឋភិបាលកំពុងសិក្សា សក្តានុពលនៃទីតាំងសម្រាប់សាងសង់កំពង់ផែទេសចរណ៍ ក្នុងក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង

កោះកុង៖ មន្រី្តជាន់ខ្ពស់ក្រសួងដឹកជញ្ជូន បានដឹកនាំអ្នកបច្ចេកទេស និងអ្នកពាក់ព័ន្ធចុះពនិត្យសិក្សា ស្វែងយល់បន្ថែម អំពីសក្តានុពលនៃទីតាំងសម្រាប់សាងសង់កំពង់ផែទេសចរណ៍ ហើយនិងសម្រាប់ការដឹកជញ្ជូនទំនិញឆ្លងកាត់ផងដែរ ស្ថិតក្នុងក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។

លោក អៀង វេងស៊ុន រដ្ឋលេខាធិការ ក្រសួងដឹកជញ្ជូន ដែលនបានដឹកនាំបេសកម្មខាងលើ បានថ្លែងបញ្ជក់ថា «ក្រោយពីកំពង់ផែទេសចរណ៍នេះសាងស់រួច នឹងទាញយកផលប្រយោជន៍ និងពង្រីកសក្ដានុពលសម្រាប់ ខេត្តកោះកុងបានយ៉ាងច្រើន»។

លោក ថ្លែងបន្តថា ជាពិសេស នឹងក្លាយជាចលកសម្រាប់ជម្រុញកំណើនវិស័យទេសចរណ៍ និងការងារដឹកជញ្ជូនគ្រប់ប្រភេទរបស់ខេត្តឱ្យកាន់តែមានភាពងាយស្រួលស្រួល និងមានប្រសិទ្ធភាពខ្ពស់ជាមួយបណ្តាខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា និងប្រទេសជិតខាងផងដែរ។

ការចុះត្រួតពិនិត្យនេះគឺស្ថិតក្នុងគោលបំណង ដើម្បីពិភាក្សាសិក្សាស្វែងយល់បន្ថែម អំពីសក្តានុពលនៃទីតាំងសម្រាប់សាងសង់កំពង់ផែទេសចរណ៍ផង និងសម្រាប់ការដឹកជញ្ជូនទំនិញឆ្លងកាត់ផងដែរ។ នេះបើតាមការថ្លែងបន្តទៀត របស់ រដ្ឋលេខាធិការក្រសួងដឹកជញ្ជូន លោក អៀង វេងស៊ុន បានបញ្ជាក់ទៀតថា​ ការចុះត្រួតពិនិត្យគម្រោងសាងសង់កំពង់ផែទេសចរណ៍ក្រុងខេមរៈភូមិន្ទ ទីតាំងសក្តានុពល ក្នុងខេត្តកោះកុង ដើម្បីបង្កើនទេសចរណ៍ផង ផ្តល់ភាពងាយស្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ ក្នុងតំបន់ និងទៅកាន់ក្រៅប្រទេស។

គុសបញ្ជាក់ថា កោះកុង គឺជាខេត្តមួយក្នុងចំណោមខេត្តជាប់សមុទ្រទាំង៤ របស់កម្ពុជាដែលស្ថិតនៅប៉ែកនីរតីបំផុតនៃប្រទេស មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ។ ខេត្តកោះកុង មានក្រុងចំនួន១ និងស្រុកចំនួន៦ ឃុំចំនួន២៦ បានបែងចែកជា ១១៩ភូមិ។

 ខេត្តកោះកុង មានផ្ទៃដីសរុប ១០ ០៤៥.៥៨គីឡ មានធនធានធម្មជាតិ និងជីវចម្រុះដ៏សំបូរបែប មានឆ្នេរសមុទ្រសរុបប្រវែង ២១៥គីឡូម៉ែត្រ ស្មើនឹងជាង ៥០ភាគរយ នៃឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជាទាំងមូល៕

ដោយ៖ Moeun Dynaa