កោះកុង៖ រដ្ឋបាលខេត្តកោះកុង បានបើកកិច្ចប្រជុំដើម្បីធ្វើការពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យ ផែនទី និងនិយាមកាដី ដែលរដ្ឋបាលខេត្តកោះកុង បានធ្វើការស្នើសូម រដ្ឋាភិបាលកាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះចំនួន ១៥ម៉ឺនហិកតា។ បើតាមរដ្ឋបាលខេត្តកោះកុង។
រដ្ឋបាលបន្តថា ការពិនិត្យផ្ទៀងផ្ទាត់នេះ គឺពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ផែនទី និងនិយាមកាដី រវាងទិន្នន័យ ផែនទី និយាមកា ដែលក្រសួងបរិស្ថានបានផ្ញើមករដ្ឋបាលខេត្ត ជាមួយទិន្នន័យផែនទី និងនិយាមកាដីដែលរដ្ឋបាលខេត្តបាន ការស្នើសុំកាត់ឆ្វៀល ធ្វើឡើងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។
បើរដ្ឋបាលខេត្តបានបន្តទៀតថា ផ្ទៃដីដែលរដ្ឋបាលខេត្តកោះកុង ស្នើសូមកាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ មានទំហំសរុបប្រមាណ ១៥ម៉ឺនហិកតា ដែលក្នុងនោះមាន កាត់ឆ្វៀលជូនប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលយូឆ្នាំក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ទុកជាទីលានចាក់សំរាម និងទុកជាដីបំរុងរបស់រដ្ឋបាលខេត្ត ដែលជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ៕
ដោយ៖ Moeun Dyna