ភ្នំពេញ៖ គម្រោងកែលម្អផ្លូវជាតិលេខ៦ ដែលតភ្ជាប់ពីចំណុចក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅខេត្តសៀមរាប ជួសជុល និងអ៊ុតកៅស៊ូបន្ថែមពីលើដោយក្រុមហ៊ុនចិន មានប្រវែងជាង ១០០គីឡូម៉ែត្រ និងទទឹង ១១ម៉ែត្រ សម្រេចបាន ៦០ភាគរយហើយ គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ បើតាមការថ្លែងឱ្យដឹងពី លោក សុក ចាប់ថា ប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ។
លោក សុក ចាប់ថា បានថ្លែងបន្តថា គម្រោងកែលម្អផ្លូវនេះចែកចេញជាពីរដំណាក់កាល គឺទី១ ជួសជូល និងអ៊ុតបន្ថែមកៅស៊ូ ចាប់ពីខេត្តសៀមរាប ដល់ស្រុកក្រឡាញ់។ ទី២ ចាប់ផ្តើមពីព្រំប្រទល់ស្រុកក្រឡាញ់ និងស្រុកព្រះនេត្រព្រះ ដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កំពុងជួសជុល និងចាក់កៅស៊ូជាបណ្តើរៗ ដែលមានកម្រាស់ខ្លះជាង ១តឹកកន្លះ។
ផ្លូវជាតិលេខ៦ តភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅខេត្តសៀមរាប ប្រវែងជាង ១០០គីឡូម៉ែត្រ ត្រូវបានអ៊ុតកៅស៊ូពីលើមួយជាន់ទៀត ដោយក្រុមហ៊ុនចិន។ បើតាមការបញ្ជាក់ របស់ ប្រធានមន្ទីរដដែល៕
ដោយ៖ Moeun Dyna