Register Already an agent ? Login

ទីកន្លែងកម្សាន្តបែបធម្មជាតិ មិនចង់ឃ្លាត «ភ្នំហប់ ឬ ភ្នំកំណប់» ក្នុងខេត្តសៀមរាប

សៀមរាប៖ ចង់រកកន្លែងដែលមានបរិយាកាសល្អ ខ្យល់បរិសុទ្ធ ជាមួយនឹងទេសភាពពីលើកំពូលភ្នំ (កន្លែងពើងថ្ម)  ភ្នំហប់ ឬ ភ្នំកំណប់ ដែលស្ថិតនៅ ចំរាក់ប្រជុំជួរភ្នំគូលែនផ្នែកខាងជើង ចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប សម្រាប់ទេសចរក្នុងស្រុក នារដូវកាលវិបត្តិកូវីដ-១៩។

ភ្នំហប់ ឬភ្នំកំណប់ ទៅតាមបណ្ដោយផ្លូវស្រុកបន្ទាយស្រី ហួសប្រាសាទបន្ទាយស្រី តាមផ្លូវ Highway នៅក្បែរក្បាលស្ពានផ្លូវចូលវត្តអារាមមួយឈ្មោះថា «វត្តភ្នំហប់ ឬវត្តកំណប់» នៅជើងភ្នំដ៏ស្ងប់ស្ងាត់ រងចាំពុទ្ធបរិស័ទចាប់កុសលផលបុណ្យ និង គោរពប្រតិបត្តិតាមប្រពៃណីសាសនាផងដែរ។

មិនតែប៉ុណ្ណោះនៅលើកំពូលភ្នំក៏មាន ប៉មប្រាសាទតូចមួយដែលមានចម្លាក់ព្រះសិវៈលិង្គ របស់សាសនាហិណ្ឌូចំកណ្ដាលប្រាសាទដ៏ចំណាស់នាសម័យបុរេប្រវត្តិទៀតសោតបើយើងដើរទៅប៉ែកក្រោយប្រាសាទស្ដាំដៃនិងបានឃើញពើយថ្មមួយដែលយើងអាចអង្គុយទស្សនាទេសភាពស្អាតប្លែកដែលមានដើមឈើដ៏ចំណាស់មួយនៅទីនោះផងដែរ៕

ប្រភព៖​ ទៅលេងបន្ទាយស្រី

ដោយ៖ Moeun Dyna