ភ្នំពេញ៖ សេដ្ឋវិទូ ADB បានប៉ាន់ស្មានថា GDP ឆ្នាំ២០២១ នឹងធ្លាក់ ៣,៦ភាគរយ ទៅ ៦,៣ភាគរយ ទាបជាងសន្ទុះរំពឹងទុកប្រសិនបើគ្មានរោគរាតត្បាតកូវីដ-១៩ ។ មានន័យថា ពិភពលោកបាត់បង់សកម្មភាពសេដ្ឋកិច្ចក្នុងតម្លៃពី ៣,១ ពាន់ពាន់លានដុល្លារ ទៅ ៥,៤ពាន់ពាន់លានដុល្លារ។ បើតាមទំព័រហ្វេសប៊ុក ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា។
ADB បានបញ្ជាក់ថា «ក្នុងនោះប្រទេសកំពុងអភិវឌ្ឍចំនួន ៤៦ ក្នុងតំបន់អាស៊ីអាចខាតបង់ពី ៨៤៤ពាន់លានដុល្លារ ទៅ ១,៤៧ពាន់ពាន់លានដុល្លារ ដែលក្នុងនោះអាស៊ីខាងត្បូង និងប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍ទទួលរងគ្រោះខ្លាំងជាងគេ»៕
ដោយ៖ Moeun Dyna