កែប៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបើកការដ្ឋានស្ថាបនាផ្លូវDBST ចំនួន ១ខ្សែ មានប្រវែង ៣,៥០០ ម៉ែត្រ និងសំណង់សិល្បការផងដែរ ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
ក្រោមការដឹកនាំ របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ទើបរដ្ឋបាលខេត្ត មានឱកាសអភិវឌ្ឍន៍មូលដ្ឋានគ្រប់ទីកន្លែង។ ជាការថ្លែងរបស់ លោក អភិបាលខេត្ត។
លោក បានថ្លែងបន្តថា ផ្លូវDBST នេះជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកែប បានផ្តល់ជូនប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់ក្នុងការធ្វើដំណើរ និងបញ្ចៀសការកកស្ទះចរាចរ ជាពិសេស ដើម្បីភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់តំបន់នេះមានភាពងាយស្រួល។
ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តឥតឈប់ឈរ ដើម្បីប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង។ជាការថ្លែងបន្ថែមរបស់ និងសំណូមពរដល់ប្រជាពលរដ្ឋ សូមមានការយោគយល់ ចំពោះផលប៉ះដែលកើតឡើងពីការស្ថាបនាផ្លូវនេះ៕
ដោយ៖ Moeun Dyna