ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ, KUSANONE, នូវថវិកាសរុបចំនួន ៣៩២,៣៧១ដុល្លារ សម្រាប់ការសាងសង់ផ្លូវក្នុងខេត្តកោះកុង ការស្តារប្រព័ន្ធធារាសាស្រ្តក្នុងខេត្តកំពង់ឆ្នាំង និងពង្រឹងសហគមន៍កសិកម្មក្នុងខេត្តមណ្ឌលគីរី។ បើតាមសេចក្ដប្រកាសព័ត៌មានស្ថាតទូតជប៉ុន។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងអង្គភាព បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយនេះ។ បើតាមស្ថានទូតបានបន្តថា រដ្ឋាភិបាលជប៉ុន ជឿជាក់ថាជំនួយទាំងនេះនឹងជួយក្នុងការកែលម្អគុណភាពជីវិតសម្រាប់ប្រជាជននៅក្នុងតំបន់នីមួយៗនៃគម្រោង៕
ដោយ៖ Moeun Dyna