Register Already an agent ? Login

រដ្ឋាភិបាល ចរចារជាមួយនឹងធនាគារ AIIB លើការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្តខ្នាតធំលើទី២ ក្នុងខេត្តចំនួន៤

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចរចារជាមួយ ធនាគារវិនិយោគហេថារចនាសម្ព័ន្ធអាស៊ី (AIIB) លើការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្តខ្នាតធំលើទី២ ក្នុងខេត្តពោធិ៍សាត់, កំពង់ឆ្នាំង,កំពង់ស្ពឺ និងខេត្តកណ្តាល។ បើតាមទំព័រហ្វសប៊ុកក្រសួងធនធានទឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

ក្រសួងធនធានទឹកបានបន្តថា បន្ទាប់ពីគម្រោង IAIP ដោយបណ្តាធនាគារធំៗ ADB និងEIB ដែលការធ្វើទំនើបកម្មរបស់ AIIB នេះ នឹងប្រព្រឹត្តទៅ ទៅលើប្រព័ន្ធធារាសាស្រ្តខ្នាតធំៗ ១-ប្រព័ន្ធធារាសាស្រ្តអូតាប៉ោងតាណៃ ស្រុកបាកាន របស់ខេត្តពោធិ៍សាត់, ២-ប្រព័ន្ធធារាសាស្រ្តលំហាច ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និង៣- ប្រព័ន្ធធារាសាស្រ្តក្រាំងពន្លៃ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ និងស្រុកពញាឮ ខេត្តកណ្តាល។

ក្រសួងបានបន្តទៀតថា ការចរចារលើការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្តខ្នាតធំលើទី២ ដែលមានការចូលរួម ពីលោកចាន់ ស៊ីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងជានាយកគម្រោងនៃ PMU-ADB and WB MOWRAM បានចូលរួមអង្គប្រជុំត្រីភាគីតាមរយៈ Video Conference ជាមួយនឹងធនាគារវិនិយោគហេថារចនាសម្ព័ន្ធអាស៊ី (AIIB) និងក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី១៧ ខែធ្នូ នេះ។

នៅក្នុងអង្គប្រជុំនោះ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ជាប្រធានអង្គប្រជុំ មានការចូលរួម ពីអគ្គនាយក អគ្គនាយករង ប្រធាន និងអនុប្រធាននាយកដ្ឋានពាក់ព័ន្ធក្នុងក្រសួងផងដែរ, តំណាងជាន់ខ្ពស់របស់ AIIB, តំណាងឱ្យ GCF,​ តំណាងឱ្យ IFAD, អនុប្រធានអាជ្ញាធរទន្លេសាប, អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា CNMC និងមន្រ្តីពាក់របស់ក្រសួងធនធានទឹកផងដែរ។

នាឱកាសនោះ លោក ចាន់ ស៊ីណាត បានស្នើឱ្យក្រសួងសេដ្ឋ និងណែនាំឱ្យ AIIB ប្រមែប្រមូលទុនជា Grant ពីស្ថាប័ន GCF និង IFAD បន្ថែមទៀត ដើម្បីធ្វើការបំពេញបន្ថែមលើសេចក្តីតម្រូវការរបស់វិស័យគ្រប់គ្រងធនធានទឹក ប្រើប្រាស់ទឹក បញ្ជាទឹក និងឧតុនិយម របស់តំបន់តាមព្រំដែននៃប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន និងទៅអនាគតដើម្បីកាត់បន្ថយឱ្យខាងតែបានលើជំនន់ ជំនន់ទឹកភ្លៀង និងគ្រោះរាំងស្ងួត។

ក្រសួងធនធានបានបញ្ជាក់ថា លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក បានសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយនឹងក្រសួងសេដ្ឋកិច្ច បានបង្កើតគម្រោងធ្វើទំនើបកម្មលើកទី២ លើប្រព័ន្ធធារាសាស្រ្តខ្នាតធំ ក្នុងខេត្តពោធិសាត់, កំពង់ឆ្នាំង, កំពង់ស្ពឺ និងខេត្តកណ្តាល បានទទួលជោគជ័យត្រចះត្រចង់ខ្លាំងណាស់ក្នុងផែនការវិនិយោគរយៈពេលវែងរបស់ក្រសួងធនធានទឹក និងទទួលបានការគាំទ្រពី AIIB យ៉ាងពេញទំហឹងក្នុងទុនវិនិយោគដ៏ធំសម្បើម៕

ដោយ៖ Moeun Dyna