Register Already an agent ? Login

រដ្ឋមន្រ្តីក្រសួងធនធានទឹក អនុញ្ញាតឱ្យ ADB ដឹកនាំស្ថាប័នធំៗក្នុងពិភពលោក សិក្សាស្រាវជ្រាវគណនាទឹក ក្នុងតំបន់អាងទន្លេទាំងអស់នៅកម្ពុជា និងការផលិតទឹក

ភ្នំពេញ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញាតឱ្យ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំបណ្តាលស្ថាប័នស្រាវជ្រាវធំៗល្បីល្បាញលើការគ្រប់គ្រងវិស័យធនធានទឹកក្នុងពិភពលោក សិក្សាស្រាវជ្រាវលើ Water ccounting នៅក្នុងតំបន់អាងទន្លេទាំងអស់របស់ប្រទេសកម្ពុជា និងWater Productivity នៅក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តតាមបណ្ដាខេត្តមួយចំនួន។ បើតាមទំព័រហ្វសប៊ុកក្រសួងធនធានទឹក។

ក្រសួងធនធានទឹកបានបន្តថា ដោយមានការអនុញ្ញាតពីរដ្ឋមន្រ្តីក្រសួងធនធានទឹក ADB បានដឹកនាំបណ្តាស្ថាប័នស្រាវជ្រាវធំៗល្បីល្បាញ លើការគ្រប់គ្រងវិស័យធនធានទឹក ក្នុងពិភពលោក ធ្វើការងារស្រាវជ្រាវក្នុងបណ្តាអាងទន្លេ និងក្នុងបណ្តាប្រព័ន្ធធារាសាស្រ្តក្នុងខេត្តកំពង់ចាម ក្នុងខេត្តបាត់ដំបង ក្នុងខេត្តកំពង់ធំ និងក្នុងខេត្តតាកែវ ក្នុងកម្រិត ៣០ម Spatial Resolutions ដូចជា៖

១-ធ្វើផែនទី Evapotranspiration (ដំណើរការដែលទឹកត្រូវបានផ្ទេរពីដីទៅបរិយាកាសដោយការហួតចេញពីដីនិងផ្ទៃផ្សេងទៀតនិងដោយការបំលាស់ទីពីរុក្ខជាតិ)។

២-ធ្វើផែនទី Biomass Productions (ផលិតកម្មជីវម៉ាស ម៉ាស់សរុបនៅក្នុងតំបន់ឬបរិមាណមួយ ដែលជាសកម្មភាពនៃការផលិតឬការផលិតចេញពីសមាសធាតុឬវត្ថុធាតុដើមឬដំណើរការនៃការផលិត)។

៣-ធ្វើផែនទី Crop Water Productivity (ផលិតភាពទឹកដំណាំ ស្តុកទឹកដើម្បីស្រោចស្រពដំណាំ រុក្ខជាតិដាំដុះដែលត្រូវបានដាំដុះជាអាហារជាពិសេសគ្រាប់ធញ្ញជាតិផ្លែឈើឬបន្លែ)។

ក្រសួងបានបន្តទៀតថា លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងជានាយកគម្រោងនៃ PMU-ADB and WB MOWRAM បានដឹកនាំកិច្ចប្រជុំតាមរយៈ Video Conference ជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) វិទ្យាស្ថានគ្រប់គ្រងទឹកអន្តរជាតិ (IWMI) អង្គការសហប្រជាជាតិ (UN-FAO) និងអង្គការសហប្រជាជាតិ (UNESCO-IHE) ប្រចាំនៅ Delph ក្នុងប្រទេស Holland នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

ក្រសួងបានបន្ថែមថា កិច្ចប្រជុំនេះ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលសិក្សាស្រាវជ្រាវលើ Water Accounting នៅក្នុងតំបន់អាងទន្លេទាំងអស់របស់ប្រទេសកម្ពុជា និងWater Productivity នៅក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ ក្នុងខេត្តបាត់ដំបង, ក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ ខេត្តកំពង់ចាម, ក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តប្រព័ន្ធប្រឡាយលេខ១៥ ខេត្តតាកែវ និងតំបន់ប្រព័ន្ធធារាសាស្រ្តស្ទឹងជីនឹត ខេត្តកំពង់ធំ នាពេលកន្លងមករបស់បណ្តាស្ថាប័នទាំងអស់ខាងលើដែលបានសហប្រតិបត្តិការល្អជាមួយនឹង ក្រសួងធនធានទឹក និងក្រសួងសេដ្ឋកិច្ច។

នៅក្នុងកិច្ចប្រជុំខាងលើ លោក ចាន់ ស៊ីណាត បានស្នើ និងណែនាំឱ្យ ADB និងបណ្តាស្ថាប័ន្ធស្រាវជ្រាវសំខាន់ៗក្នុងពិភពលោកខាងលើ ប្រមូលទិន្នន័យដើម Raw Data and Information ឱ្យបានគ្រប់គ្រាន់ មុននឹង Run Software Modelling, Computer Computing and Writing ត្រូវចៀសវាងប្រើតែការ Estimating Remote Sensing Settelize and Emerge ជាពិសេសត្រូវតែប្រើប្រាស់ទិន្នន័យ ដែលថែរក្សាទុករយៈពេលយូររបស់ក្រសួងធនធានទឹក និងឧតុនិយមជាកំហិត៕

ដោយ៖ Moeun Dyna