ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងចំណាយថវិកាចំនួន ៩១.៩លានដុល្លារ ដើម្បីជួសជុលផ្លូវជាង ៦០០ខ្សែ ដែលមានប្រវែង ៣១៥៤គីឡូម៉ែត្រ និងអណ្ដូងទឹកប្រមាណ ៤០០០កន្លែង ក្រោយពីរងប៉ះពាល់ដោយសាជំនន់ទឹក ។ បើតាមថ្លែងរបស់ លោក ចាន់ ជារ៉ុង រដ្ឋលេខាធិកា អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បញ្ជាក់ថា «ខណៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទម្លាក់កញ្ចប់ថវិកាបានចំនួន ១៥លានដុល្លារ»។
នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «យុទ្ធសាស្ត្រកែលម្អការខូចខាត ដោយសារទឹកជំនន់ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ» នៅទីស្ដីការគណៈរដ្ឋមន្រី្ត កាលពីថ្ងៃទី២៤ ខេវិច្ឆិកា ឆ្នាំ២០២០ លោក ចាន់ ជារ៉ុង បានថ្លែងបន្តថា ក្រសួងអភិវឌ្ឍន៍ជនបទនឹងខិតខំស្ដារការខូចខាតឡើងវិញ ផ្លូវនៅជនបទ យ៉ាងយូរឱ្យហើយមុនរដូវវស្សាវឆ្នាំ២០២១។
នៅទូទាំងប្រទេស ផ្លូវនៅជនបទរងផលប៉ះពាល់ជាង ៣ពាន់គីឡូម៉ែត្រ ក្នុងនោះខេត្តក្រុង ដែលរងផលប៉ះពាល់ធ្ងន់ជាងគេ មានចំនួន៩ មានខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង កំពង់ស្ពឺ សៀមរាប ប៉ៃលិន កណ្ដាល កំពង់ឆ្នាំង និងឧត្តរមានជ័យ។ ជាការថ្លែងបន្តរបស់ រដ្ឋលេខាក្រសួងដដែល
លោក បានថ្លែងបញ្ជាក់ «ដំបូងយើងរើសយកខេត្តអាទិភាព ៩ខេត្ត ក្រោយមកចុះមកនៅត្រឹម ៣ខេត្ត។ ក្នុងនោះបន្ទាយមានជ័យត្រូវការ ៤,៦លានដុល្លារ ពោធិ៍សាត់ ៤,៦លានដុល្លារ និងខេត្តបាត់ដំបង ត្រូវការថវិកា ៣,៣លានដុល្លារ»។
គិតមកដល់បច្ចុប្បន្នរ ក្រសួង បានជួសជុលបន្ទាន់ទៅលើផ្លូវប្រវែងជាង ១១២គីឡូម៉ែត្រ ក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធជាង ៣ពាន់គីឡូម៉ែត្រ ដែលរងគ្រោះទឹកជំនន់។ ជាការបន្ថែមរបស់ លោក ចាន់ ជារ៉ុង បានរម្លឹកថាឱ្យដឹងថា បើយោងតាមការវាយតម្លៃចុងក្រោយបង្អស់ត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្លូវដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទាំងអស់មានចំនួន ៦៥៩ខ្សែ ឬ ស្មើនឹង ៥ ៣២៩គីឡូម៉ែត្រ ដោយក្នុងនោះខូចខាតប្រវែង ៣ ១២២គីឡូម៉ែត្រ៕
ដោយ៖ Moeun Dyna