ភ្នំពេញ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងលោក MIKAMI Masahiro ឯកអគ្គរាជទូតប្រចាំកម្ពុជា បានជួបពិភាក្សាការងារ លើផែនការមេអភិវឌ្ឍថាមពលអគ្គិសនី ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ និងសក្តានុពលវិនិយោគជប៉ុនគ្រោងធ្វើរោងចក្រអគ្គិនីដើយដោយសំរាម និងស្ថានីយ៍បំលែងឧស្ម័ន LNG។
នៅក្នុងកិច្ចជំនួបកិច្ចពិភាក្សា ខាងលើធ្វើឡើងនៅទីស្ដីការក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ បាន បានផ្តោតលើប្រធានបទសំខាន់ៗ គឺ៖
-វឌ្ឍនភាពនៃការអភិវឌ្ឍផែនការមេថាមពលរបស់កម្ពុជា ទាំងរយៈពេលមធ្យម និងរយៈពេលវែង។
-យុទ្ធសាស្ត្រនៃការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយរងផលប៉ះពាល់ពី Covid-19 ដើម្បីគាំទ្រដល់ វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។
-សក្តានុពលនៃការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដើម្បីបង្កើតរោងចក្រផលិតថាមពលដើរដោយសំរាម និងស្ថានីយ៍បំលែងឧស្ម័ន LNG។
លោក ស៊ុយ សែម បានស្វាគមន៍ចំពោះគម្រោងរបស់ជប៉ុនលើវិស័យថាមពល ហើយកម្ពុជាកំពុងរៀបចំផែនការផ្គត់ផ្គង់អគ្គិសនីឡើងវិញ ដើម្បីធ្វើឱ្យស្របតាមបរិបទនៃការអភិវឌ្ឍន៍។ លោក បញ្ជាក់ «ត្រូវការផ្គត់ផ្គង់ថាមពលប្រកបដោយស្ថិរភាព»។
លោក រដ្ឋមន្ត្រី បានបានជម្រាបជូនអំពីសមិទិ្ធផលការងារសំខាន់ៗជាច្រើនដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២០ ក៏ដូចជាផែនការការងារបន្តក្នុងការអភិវឌ្ឍវិស័យថាមពលរបស់កម្ពុជា។
សូមរម្លឹកថា កន្លងមកមានក្រុមហ៊ុនជាច្រើនចង់វិនិយោគលើរោងចក្របង្កើតអគ្គិសនីពី ដុតសំរាម នៅកម្ពុជា ប៉ុន្តែដោយសារតម្លៃនៃការវិនិយោគខ្ពស់ធៀបនឹងការវិនិយោគគម្រោងថាមពលផ្សេងទៀត ទើបមិនទាន់មានការវិនិយោគលើគម្រោងនេះចេញជារូបរាង ឬដំណើរការនៅឡើយនោះទេ៕
ដោយ៖ Moeun Dyna