ភ្នំពេញ៖ ដំណើរទស្សនកិច្ចរបស់ លោក Peter Szijjarto រដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី មកកម្ពុជា គឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរនាពេលអនាគត។ បើតាមគណីហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបន្តថា និងការចុះអនុស្សរណៈនៃការយោគជល់គ្នា ដែលសម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ជាអធិបតីនារសៀលថ្ងៃទី៣ ខែវិចិ្ឆការ នេះ នៅវិមានសន្តិភាព។
គណីហ្វេសប៊ុក របស់ លោក វេង សាខុន បានឱ្យដឹងបន្តថា នាពេកព្រឹកថ្ងៃដដែល លោក Peter Szijjarto និងសហការី បានជូបពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលអនាគត ជាមួយលោក។
នៅក្នុងជំនួបកិច្ចពិភាក្សា លោក Peter Szijjarto ថ្លែងថា តំណើរទស្សនកិច្ចមកកម្ពុជា គឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរនាពេលអនាគត។ លោក បន្តថា វិស័យកសិកម្មហុងគ្រី បាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចប្រមាណជា ៨ភាគរយ នៃ GDP។ ការប្រើប្រាស់ បច្ចេកវិទ្យាដាំដុះ ការកែឆ្នៃផលិតផលកសិកម្ម និងការគ្រប់គ្រងទឹកកំពុងទទួលបានជោគជ័យជាខ្លាំងនៅក្នុងប្រទេសហុងគ្រី។
នៅក្នុងជំនួបនោះ លោក វេង សាខុន បានជម្រាបជូនគណ:ប្រតិភូអំពីសក្តានុពលនៃវិស័យកសិកម្មកម្ពុជាសម្រាប់ធ្វើការអភិវឌ្ឍន៍ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល គោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មរបស់ក្រសួងកសិកម្ម ឆ្នាំ២០១៩-២០២៣ និងបរិយាកាសនៃការវិនិយោគលើវិស័យកសិកម្មនាពេលបច្ចុប្បន្ន។
លោក រដ្ឋមន្រ្តី ក៏បានជម្រាបជូនថា កម្ពុជា មានវិស័យចំនួន៤ សំខាន់សម្រាប់ហុងគ្រីវិនិយោគនៅពេលអនាគតគឺ ទី១- ផលិតកម្មទឹកដោះ និងការកែច្នៃសាច់, ទី២- វារីវប្បកម្ម ,ទី៣-ការដាំដំណាំនិងសុវត្ថិភាពចំណីអាហារ និងទី៤- ការប្រើប្រាស់ និងការគ្រប់គ្រងទឹក។
នាឱកាសនោះ លោក រដ្ឋមន្ត្រីបានរំលេចជូនភ្ញៀវអំពីសក្តានុពលវិនិយោគលើផលិតកម្មដំណាំសម្រាប់ធ្វើការនាំចេញមានដូចជាដំណាំស្រូវ ស្វាយ ដំឡូងមី ស្វាយចន្ទី ថ្នាំជក់ និងផលិតកម្មវារីវប្បកម្មផងដែរ។ ជាក់ស្តែង ក្នុងឆ្នាំ២០២០ កម្ពុជាបាននាំអង្គរចេញទៅប្រទេសហុងគ្រីបានចំនួន ១ ៨៣៩តោន និងថ្នាំជក់បាន ១១៨តោន។
លោក វេង សាខុន បន្ថែមថា តួលេខនេះនៅមានកម្រិតទាប ប៉ុន្តែលោកបានសម្តែងនូវសុទិដ្ឋិនិយមថា តាមរយ: លោក Peter Szijjarto ក្នុងដំណើរទស្សនកិច្ចនេះ និងជា ពិសេសកិច្ចព្រមព្រៀងអនុស្សរណនៃការយោគយល់គ្នា (MOU) ដែលភាគីទាំងពីរនឹងត្រូវចុះ ហត្ថលេខានៅរសៀលថ្ងៃនេះ នឹងនាំមកនូវការអភិវឌ្ឍន៍ជាផ្លែផ្កាទ្វេឡើងលើវិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្មនាពេលអនាគត ហើយភាគីកម្ពុជានឹងរង់ចាំអនុវត្តខ្លឹមសារ MOU នេះឱ្យមាន ប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិ និងប្រជាជនកម្ពុជា។
លោក រដ្ឋមន្រ្តី បានស្នើសុំឱ្យភាគីហុងគ្រីជួយពិនិត្យ និងជំរុញគម្រោងសំខាន់ៗទាំង ៤ខាងលើឱ្យចាប់ដំណើរការក្នុងពេលឆាប់ៗខាងមុខ ហើយគួរត្រូវរៀបចំបង្កើតក្រុមការងារជំនាញដើម្បីពិនិត្យ វាយតម្លៃ និងអនុវត្តបន្ទាប់ពីចុះហត្ថលេខានៅរសៀលថ្ងៃនេះរួច។ ជាការឆ្លើយតប ឯកឧត្តម Peter Szijjarto បានឯកភាពថានឹងជំរុញការងារនេះឱ្យបានលឿន និងរលូនស្របសតាមសភាពការជាក់ស្តែង។ បើតាមគណីហ្វេប៊ុក លោក រដ្ឋមន្រ្តីក្រសួងកសិកម្មដដែល៕
ដោយ៖ Mowun Dyna